ទំនាក់ទំនង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ជាមួយ​អ៊ី​រ៉​ង់​ឈាន​ដល់​កម្រិត​មួយ​គ្រោះថ្នាក់​ បន្ទាប់​ពី​ការ​វាយប្រហារ​ស្ថានទូត

ចែករំលែក៖

​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​ផ្តាច់ទំនាក់ទំនង​ការ​ទត​ជាមួយ​ប្រទេស​អ៊ី​រ៉​ង់​កាលពី​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០១៦​ បន្ទាប់​ក្រុម​បាតុករ​ជា​ច្រើន​នាក់​បាន​រុះរើ​ កកូរកកាយ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​នៅ​ទីក្រុង​តេ​អេ​រ៉​ង់​ ក្នុង​បាតុកម្ម​ប្រឆាំង​ការ​កាត់ទោស​ប្រហារជីវិត​អ្នកបួស​និកាយ​ស៊ី​អ៊ី​ដ​ ដែល​ជា​ការ​ប្រហារជីវិត​មួយ​នាំ​ឲ្យ​មានការ​ក្រេវក្រោធ​ជា​ពន់ពេក​នោះ​ ។​

shiite-muslim_650x400_61451852025

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ លោក​ Adel​ al-Jubeir​ បាន​ប្រកាស​ជា​ឱឡារិក​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​រ៉ី​យ៉ា​ត​ ដោយ​បាន​បញ្ជាក់​ថា​ អគ្គរដ្ឋទូត​អ៊ី​រ៉​ង់​មាន​ពេល​៤៨​ម៉ោង​ត្រូវ​តែ​ចាកចេញ​ឲ្យ​ផុត​ពី​ទឹកដី​នៃ​ព្រះរាជាណាចក្រ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ ។​

​ការ​ឈាន​ដល់​ផ្តាច់ចំណង​ការទូត​ជាមួយ​គ្នា​នេះ​ កើតឡើង​បន្ទាប់​ពី​មេដឹកនាំ​សាសនា​ជាន់ខ្ពស់​របស់​អ៊ី​រ៉​ង់​បាន​បញ្ជាក់​ថា​ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​នឹង​ប្រឈម​មុខការ​សងសឹក​យ៉ាង​ក្រៃ​លែង​ចំពោះ​ការ​ប្រហារជីវិត​បុព្វ​ជិត​សាសនា​អិ​ស្លា​ម​និកាយ​ស៊ី​អ៊ី​ដ​ ឈ្មោះ​ Sheikh​ Nimr​ al-Nimr​ និង​ស្រប​ពេល​ដំណាលគ្នា​ដែល​ប្រទេស​លោក​ខាងលិច​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ជម្លោះសាសនា​ដែល​កាន់តែ​តាន់តឹង​ខ្លាំង​ឡើង​រវាង​ក្រុម​មូ​ស្លី​ម​សាន់​នី​ នឹង​ក្រុម​មូ​ស្លី​ម​ស៊ី​អ៊ី​ដ​នោះ​ ។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​ថ្លែង​ថា​ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ អ៊ី​រ៉​ង់​ និង​សុំ​ឲ្យ​មន្ត្រី​ការទូត​ទាំងអស់​របស់​អ៊ី​រ៉​ង់​ត្រូវ​តែ​ចាក​ចេញពី​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ក្នុង​រយៈពេល​៤៨​ម៉ោង​ ។​ លោក​ Jubeir​ បាន​បន្ត​ថា​ នៅ​ក្នុង​ប្រវត្តិ​របស់​អ៊ី​រ៉​ង់​ គឺ​ពោរពេញ​ទៅ​ដោយ​កា​រប​ន្ទូ​ច​បង្អាក់​ និង​ប​ង្ហ​អរិភាព​នៅ​ក្នុង​បញ្ហា​អា​រ៉ាប់​ ហើយ​ដែល​ជា​និច្ចកាល​បង្ក​ឲ្យ​មាន​វិនាសកម្ម​ ។​ រដ្ឋមន្ត្រី​ការ​បរទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ក៏​បាន​ចោទប្រកាន់​អ៊ី​រ៉​ង់​ផង​ដែរ​ថា​ បាន​ព្យាយាម​បង្ក​ឲ្យ​មាន​បញ្ហា​អ​ស្ថិរភាព​នៅ​ក្នុង​តំបន់​ថែម​ទៀត​ផង​ ។​

​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ ក្រុម​ជនពាល​មួយ​ហ្វង​បាន​វាយប្រហារ​ទៅ​លើ​ស្ថានទូត​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​នៅ​ទី​ក្រង​តេ​អេ​រ៉​ង់​ និង​ស្ថាន​កុងស៊ុល​ស្ថិត​នៅ​រដ្ឋ​ធាន​ទី​ទី​២​ Mashhad​ ដែល​ជា​ការ​ប្រឆាំង​តវ៉ា​ចំពោះ​ការ​ប្រហារជីវិត​បុព្វ​ជិត​និកាយ​ស៊ី​អ៊ី​ដ​ ឈ្មោះ​ Nimr​ នោះ​ ។​ លោក​ Jubeir​ បាន​ថ្លែង​ថា​ អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​សើ្ន​ឲ្យ​ភាគី​អ៊ី​រ៉​ង់​ជួយ​ធានា​ដល់​សន្តិសុខ​ សុវត្ថិភាព​ដល់​ស្ថានទូត​របស់​ខ្លួន​ផង​ ប៉ុន្តែ​ពួក​គេ​មិន​បាន​សហការ​អនុវត្ត​តាម​ និង​បរាជ័យ​នៅ​ក្នុង​ការ​ការពារ​ស្ថានទូត​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​នៅ​ទីនោះ​ ។​

​បុព្វ​ជិត​ Nimr​ អាយុ​៥៦​ឆ្នាំ​ ជា​កម្លាំង​ស្នួល​មួយ​នៅ​ពីក្រោយ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​កាលពី​ឆ្នាំ​២០១១​ ស្ថិត​នៅ​តំបន់​ភាគ​ខាងលិច​ដែល​ស​ម្ប​រ​ដោយ​ធនធាន​ប្រេង​ បន្ទាប់​ពី​មានការ​រំអុក​របស់​ក្រុម​ស៊ី​អ៊ី​ដ​នៅ​ទីនោះ​ ។​ លោក​ត្រូវ​ផ្តន្ទាទោស​ប្រហារជីវិត​ជាមួយ​អ្នកទោស​៤៦​នាក់​ផ្សេង​ទៀត​ ដែល​ជា​ក្រុម​សកម្មជន​របស់​និកាយ​ស៊ី​អ៊ី​ដ​ និង​ទណ្ឌិត​ក្រុម​ឧទ្ទាម​សាន់​នី​ ដែល​ក្រសួងមហាផ្ទៃ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​អះអាង​ថា​ មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បណ្តាញភេរវកម្ម​អាល់​កៃ​ដា​ក្នុង​ការ​វាយប្រហារ​កាលពី​ឆ្នាំ​២០០៣​ និង​ឆ្នាំ​២០០៤​ បណ្តាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​បាត់បង់​ជីវិត​ ។​ អ្នកទោស​ខ្លះ​ត្រូវ​កាត់​ក្បាល​ អ្នកខ្លះ​ទៀត​ត្រូវ​បាញ់​សម្លាប់​តែ​ម្តង​ ។​

​អ៊ី​រ៉​ង់​បាន​អះអាង​ថា​ ខ្លួន​បាន​ចាប់ខ្លួន​មនុស្ស​៤៤​នាក់​ពាក់ព័ន្ធ​ការ​វាយប្រហារ​ទៅ​លើ​ស្ថានទូត​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ ហើយ​លោក​ប្រធានាធិបតី​អ៊ី​រ៉​ង់​ Hassan​ Rouhani​ បាន​ថ្លែង​ថា​ ក្រុម​បាតុករ​ទាំងនោះ​ជា​ក្រុម​ រ៉ា​ឌី​កាល់​ និង​ថា​ ការ​ប្រហារជីវិត​ទៅ​លើ​អ្នកទោស​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​នោះ​ ពិតជា​អយុត្តិធម៌​ខ្លាំង​ណាស់​ ។​

​មេដឹកនាំ​សាសនា​ជាន់ខ្ពស់​ និង​ជា​បុគ្គល​មាន​អំណាច​បំផុត​នៅ​អ៊ី​រ៉​ង់​ លោក​ Ayatollah​ Ali​ Khamenei​ បាន​ថ្កោល​ ទោស​ចំពោះ​ការ​ប្រហារជីវិត​បុព្វ​ជិត​មូ​ស្លី​ម​និកាយ​ស៊ី​អ៊ី​ដ​ឈ្មោះ​ Nimr​ ពី​អំ​ណា​ក់​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​នោះ​ និង​បាន​អះអាង​ថា​ ព្រះ​ជា​ម្ចាស់​នឹង​មិន​លើកលែងទោស​ឲ្យ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ឡើយ​ ដោយសារ​តែ​ការ​ប្រហារជីវិត​នេះ​ ។​ លោក​ Ayatollah​ Ali​ Khamenei​ បញ្ជាក់​ថា​ «​វា​នឹង​តាម​លង​អ្នកនយោបាយ​ និង​របប​នេះ​»​ជា​និច្ច​ ។​

​ទំនាក់ទំនង​រវាង​ក្រុម​មូ​ស្លី​ម​សាន់​នី​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ នឹង​ក្រុម​មូ​ស្លី​ម​ស៊ី​អ៊ី​ដ​ក្រោម​ការ​ដឹកនាំ​របស់​អ៊ី​រ៉​ង់​នោះ​មានការ​ប្រេះស្រាំ​មិន​ចុះសម្រុង​គ្នា​រាប់​ទសវត្សរ៍​កន្លង​មក​ហើយ​ ។​ ទីក្រុង​រ៉ី​យ៉ា​ត​ ជា​និច្ចកាល​តែងតែ​ចោទប្រកាន់​ទីក្រុង​តេ​អេ​រ៉​ង់​ថា​ជា​អ្នក​ជ្រៀតជ្រែក​កកូរកកាយ​កិច្ច​របស់​អា​រ៉ាប់​ ៕​

ses

iran-protest-1

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print