ភ្នំពេញ៖ នៅប្រទេសកម្ពុជាបានធ្លាក់ត្រជាក់ចាប់ពីថ្ងៃទី៥-៩ធ្នូ ឆ្នាំ២០១៩ នេះបើតាមការបញ្ជាក់អោយដឹងពីក្រសួងធនធានទឹក និងឧតុនិយម។ ប៉ុន្តែការត្រជាក់បែបនេះអាចគ្របដោយអាវរងារទប់ទល់បាន មិនប៉ៈពាល់ធ្ងន់ធ្ងរនោះឡើយ។ ផ្ទុយទៅវិញនៅប្រទេសឡាវ ពុទ្ធោត្រជាក់ណាស់ នៅតំបន់ភាគខាងជើងរបស់ឡាវ សីតុណ្ហភាពបានធ្លាក់ចុះរហូតដល់ 1 អង្សារសែលស៊ីល ក្រោមសូន្យ (- 1 °C )។ នេះបើតាមការបញ្ជាក់អោយដឹងពី លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ លើ Facebook ផ្លូវការរបស់លោក។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់យ៉ាងដូច្នេះថា៖ ១- តំបន់ភាគខាងជើងរបស់ឡាវ សីតុណ្ហភាពបានធ្លាក់ចុះរហូតដល់ 1 អង្សារសែលស៊ីល ក្រោមសូន្យ (- 1 °C ) នៅព្រឹកថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០១៩ ។ នេះបើតាមការផ្សាយរបស់ Page ABC Laos News ។
២- នៅកម្ពុជា ធាតុអាកាសក៏ត្រជាក់គួរសម ។ តំបន់ជួរភ្នំដងរែក សីតុណ្ហភាពបានធ្លាក់មកនៅក្នុងរង្វង់ 12°C ( ពេលយប់ ) ។
៣- ចាប់ពីថ្ងៃ ១០ ខែធ្នូ ទៅ សីតុណ្ហភាពអប្បបរមា នឹងចាប់ងើបឡើងវិញបន្តិចម្ដងបន្តិចម្ដងៗ ហើយរូបភាពពី ABC Laos News.៕
ដោយ៖ សុខ ខេមរា