អាណិតណាស់​ ចាស់ជរា​រស់នៅគ្មានកូនចៅមេីលថែ​ វង្វេង​វង្វាន់​រហូតចងកស្លាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ នគរបាលផ្នែកកោសល​វិច័យប្រាប់ថា​ ស្រ្តី​វ័យ​ចាស់​ជរា​ រស់នៅកម្សត់ម្នាក់​ឯង​វង្វេងវង្វាន់ដល់ថ្នាក់​ចងកបណ្តាលអោយដាច់ដង្ហេីម​ ហេីយបានបង្កការ​ ភ្ញាក់ផ្អើល​ដល់សមត្ថ​កិច្ច​ចុះមកពិនិត្យ​ ធ្វេីកំណត់ហេតុ​ ។

​ប្រភព​ព័ត៌មាន​អោយដឹងថា​ ស្ត្រី​វ័យ​ចំណាស់​ខាងលេីបានឃេីញស្លាប់ដោយចងកនៅអំឡុងម៉ោងប្រមាណ១៦ និង​ ៣០ នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅ​ ចំណុច នៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

អ្នកភូមិ​ម្នាក់បានអោយដឹងថា​ ពេលដេីរ​មកដល់ចំណុវកេីតហេតុឃេីញស្ត្រីរង​ គ្រោះបា​នចងកស្លាប់នឹងក្រមា ពណ៌​ ក្រហម ភ្ជាប់ នឹងធ្នឹមផ្ទះដែលមានកំពស់ ១,៧៥ម បណ្ដាលអោយស្លាប់ ខណ:​ដែលជនរងគ្រោះនៅផ្ទះតែម្នាក់ឯង ។

តាម​សមត្ថកិច្ចចុះធ្វេីកោសលវិច័យប្រាប់ថា​ សពស្ត្រីរង​ឈ្មោះ​ ញ៉ែម ម៉េត ភេទស្រី អាយុ៨៦ឆ្នាំ ជាតិខ្មែរ​ រស់នៅ​ ភូមិ ឃុំ កើតហេតុខាងលើ ។

សមត្ថកិច្ចប្រាប់បន្តថា​ បន្ទាប់ពីទទួល​ព័ត៌មានភ្លាម កំលាំងជំនាញនៃអធិការ​ ដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ និងពេទ្យមណ្ឌលសុខភាព បានចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវលើសព ហេីយបានសន្និដ្ឋានថា សពពិតជាបានស្លាប់ដោយសារធ្វើអត្តឃាត (ចងក) ពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្ម ទណ្ឌឡើយ។ ចំពោះ​មូលហេតុ​ គឺស្ត្រីងគ្រោះមានវ័យចាស់ជរា នឹងវង្វេងវង្វាន់​ ។

ក្រោយបានពិនិត្យ​និងធ្វើ​កំណាត់​ហេតុ​រួចរាល់ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ និងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី​ ៕​ ដោយ​ ៖​ វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print