អគ្គីភ័យឆេះបំផ្លាញស្រូវប្រមាណ៧ហិកតានៅស្រុកពញា​ក្រែក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ ចម្ការស្រូវពលរដ្ឋ​ប្រមាណ​៧ហិកតា​នៅស្រុកពញា​ក្រែកត្រូវខូចខាតដោយ​សារភ្លេីងបានឆេះ​បំផ្លាញ​ ដែលមជ្ឈ​ដ្ឋានទូទៅដាក់ការ​សង្ស័យ​ថា​មានអ្នកលួចដុត​ឬបោះកន្ទុយ​បារីដែលជក់ហេីយមិនបានប្រយ័ត្ន​ ។

ស្រូវ​ដែលឆេះខូចខាតស្ថិតនៅចំណុច​ ភូមិដកពរ និងភូមិជើងអង ឃុំកណ្តោលជ្រុំ ខេត្តត្បូងឃ្មុំ​ ។

អាជ្ញា​ធរ​ស្រុកពញាក្រែកអោយដឹងថា​ នៅថ្ងៃអាទិត្យទី០៨ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង១២ថ្ងៃត្រង់ មានករណី​ភ្លេីង​ ឆេះស្រូវដែលមានទំហំប្រមាណ៧ហិកតា​ បន្ទាប់ពីទទួល​ដំណឹងអកុសលនេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តោលជ្រុំ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក និងកម្លាំងប្រជាការពារ រួមជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋមូលដ្ឋានបានសហការជួយពន្លត់អគ្គីភយ័ឆាបឆេះស្រូវស្រែប្រជាពលរដ្ឋនៅចំណុចភូមិដកពរ និងភូមិជើងអង ឃុំកណ្តោលជ្រុំ ដោយគ្រប់គ្រងស្ថានការណ៍បានមិនអោយឆេះរាលដាលបន្តទៀត។

សមត្ថកិច្ចបាន​សម្តែងការសោកស្តាយ​ ខណៈ​ស្រូវស្រែមានចំនួនប្រមាណ ៧ហិកតាបា​នការខូចខាតអស់ទាំងស្រុង​ ។ ចំពោះ​មូលហេតុ​សង្ស័យ​ថា​មានអ្នកលួចដុត​ឬបោះកន្ទុយ​បារីដែលជក់ហេីយ​ ៕​ ដោយ​ ៖​ វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print