កញ្ញា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាស ខណៈកីឡាការិនី ២រូបទៀត ដណ្តើមបានត្រឹមប្រាក់. ពិតជាអស្ចារ្យណាស់កម្ពុជារុងរឿង

ចែករំលែក៖

ប្រទេសហ្វីលីពីន៖ ជ័យោ ជ័យោ ជ័យោ នៅមុននេះបន្តិច កម្ពុជាបង្ហាញពីភាពជោគជ័យលើឆាកអន្តរជាតិ សូមអបអរសាទរ ខណៈកីឡាការិនីតេក្វាន់ដូកម្ពុជា កញ្ញា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាស ១គ្រឿង នៅព្រឹត្តិការណ៍កីឡា SEA Games 2019 ក្រោយយកឈ្នះគូប្រជែងម្ចាស់ផ្ទះហ្វីលីពីន។ នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកម្ពុជា។

កញ្ញា ស៊ន សៀវម៉ី នេះជាការការពារមេដាយមាសបានសម្រេចនៅវគ្គផ្តាច់ព្រ័ត្រដែលត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ឈ្នះមេដាយមាសលេីកដំបូងក្នុង SEA Game 2017 នៅប្រទេសម៉ាឡេស៊ី ក្នុងកីឡាតេក្វាន់ដូទម្ងន់លេីស ៧៣គីឡូក្រាម។
ជាមួយគ្នានេះមិត្តរួមជាតិ កីឡាការិនីតេក្វាន់ដូ ឈឿង អាលីហ្សា បានប្រកួតចាញ់កីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ដោយពិន្ទុ ១២ទល់នឹង៣ នៅវគ្គផ្តាច់ព្រ័ត្រ បានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ។
កម្ពុជាបច្ចុប្បន្នមានការរីកចម្រើនលើគ្រប់វិស័យ នាសម័យតេជោ ហ៊ុន សែន ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print