ភ្នំពេញ៖ បុរស់ជនជាតិចិនម្នាក់ ដេកស្លាប់ក្នុងបន្ទប់ខុនដូរសែនសុខសមត្ថកិច្ចសន្និដ្ឋានថាសព មានជំងឺលើសឈាម ។ហេតុការនេះបានកើតឡើងកាលវេលាម៉ោង១៦និង៣០នាទីថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចក្នុងខុនដូរសែនសុខ បន្ទប់លេខ៨ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា សពឈ្មោះ BAI HUA ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅចំណុចកើតហេតុខាងលើ កាន់លិខិតឆ្លងដែនលេខ E85300042 ។
ក្រោយពីមានការភ្ញាក់ផ្អើលថាមានមនុស្សដេកស្លាប់ខាងលើសមត្ថកិច្ចមូលដ្ឋាននឹងសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យ ហើយតាមការសន្និដ្ឋាន របស់លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូសពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានថា សពស្លាប់ដោយជំងឺលើសឈាម។ បច្ចុប្បន្ន សពតម្កល់ធ្វើបុណ្យនៅវត្តទឹកថ្លា ៕
...