ភ្នំពេញ ៖ កំលាំសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដកហូតថ្នាំញៀន១០កញ្ចប់។
ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង១១:៣០នាទីយប់នៅថ្ងៃទី០៨ ខែធ្នូឆ្នាំ២០១៩នៅចំណុចសំណង់មិនរៀបរយ ក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១មានឈ្មោះ ហ៊ឹម ផាន់ណា ភេទស្រី អាយុ៥៨ឆ្នាំ មានទីលំនៅក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ និង ឈ្មោះ ពេញ ឈឿន ភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ស្នាក់នៅក្នុងវត្តឧត្តមរាវតី ភូមិមិត្តភាពសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវរាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ សម្ភារៈដកហូតមានក្រាមពណ៌សថ្លាចំនួន១០កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕