អាមេរិក និងអ៊ីរ៉ង់​ប្រកាស​ដោះដូរអ្នកទោសគ្នា​

ចែករំលែក៖

គេសង្កេតឃើញសញ្ញា​មួយវិជ្ជមាន​ដ៏កម្រ​បំផុត​បានកើតឡើង រវាង​ប្រទេស​ទាំងពីរ​ សហរដ្ឋអាមេរិក ហើយនិងអ៊ីរ៉ង់ ដែលបាន​ប្រកាស​ដោះដូរអ្នកទោស​គ្នា ។ អ៊ីរង់ដោះលែងអ្នកទោស​អាមេរិកម្នាក់, អាមេរិកវិញ ដោះលែងអ្នកទោស​អ៊ីរ៉ង់ម្នាក់​ដែរ។ មន្ត្រីការទូត​ប្រទេសស៊ី្វស​ជាអ្នកដើរតួអាជ្ញាកណ្តាល​សម្រេចកិច្ចការនេះផងដែរ ។

នៅប៉ុន្មានម៉ោងក្រោយពីការដោះដូរ​អ្នកទោសម្ខាងម្នាក់, លោកដូណាល់ ត្រាំ​ ប្រធានាធិបតីអាមេរិក បានថ្លែងនៅលើបណ្តាញ ធ្វីតធើ ថា «អរគុណ​ចំពោះ​អ៊ីរ៉ង់ដែលមានការពិភាក្សា​គ្នាដោយយុត្តិធម៌ ។ សូមមើល យើងអាចធ្វើនូវកិច្ចព្រមព្រៀងជាមួយគ្នាបាន»។

គួររំលឹកថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ សហរដ្ឋអាមេរិក និង​ អ៊ីរ៉ង់ បានប្រកាសរៀងៗខ្លួន ដោះដូរអ្នកទោសគ្នា ម្ខាងម្នាក់។ អាមេរិកបានដោះលែង អ្នកទោសជនជាតិអ៊ីរ៉ង់ម្នាក់ ឈ្មោះ Massoud Soleimani ចំណែកអ៊ីរ៉ង់វិញ បានដោះលែងអ្នកទោសជនជាតិអាមេរិក ដើមកំណើតចិនម្នាក់ ឈ្មោះ Wang Xiyue។ វាជាកត់សម្គាល់ថា និងជាករណីកម្របំផុត អាមេរិក និងអ៊ីរ៉ង់ ពិភាក្សាត្រូវរ៉ូវគ្នា រហូតឈានដល់ព្រមព្រៀងដោះលែងអ្នកទោស ចំពេលដែលប្រទេសទាំង២កំពុងគំរាមកំហែងដាក់គ្នា​ទាំងសម្តី ហហើយនិងអាវុធផងដែរ ។

ប្រភពព័ត៌មាន លើកឡើងថា លោក Wang Xiyue ជនជាតិអាមេរិក មានដើមកំណើតចិន គឺជាអ្នកស្រាវជ្រាវ សរសេរនិក្ខេបបទថ្នាក់បណ្ឌិត នៅសកលវិទ្យាល័យ Princeton ។ លោកត្រូវបានអាជ្ញាធរអ៊ីរ៉ង់ចាប់ខ្លួន នៅពេលដែលលោកចុះទៅស្រាវជ្រាវនៅអ៊ីរ៉ង់ នៅឆ្នាំ២០១៦ ។ តុលាការអ៊ីរ៉ង់ បានកាត់ទោស​លោក ឲ្យជាប់ពន្ធនាគារ​១០ឆ្នាំ ពីបទធ្វើចារកិច្ច។ ចំណែកលោក Massoud Soleimani សាស្ត្រាចារ្យជនជាតិអ៊ីរ៉ង់ ជាអ្នក​ស្រាវជ្រាវជំនាញកោសិកា សរីរាង្គ​។ លោក Massoud Soleimani ត្រូវបានសមត្ថកិច្ចអាមេរិក ចាប់ឃាត់ខ្លួន នៅឯព្រលានយន្តហោះChicago នៅខែ​តុលា ឆ្នាំ២០១៨ ដោយចោទថាលោកបានបន្លំបញ្ជូនសមាធាតុជីវសាស្ត្រ ចេញពីអាមេរិក ទៅអ៊ីរ៉ង់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print