ប្រជាពលរដ្ឋប្តឹង មេភូមិ-មេឃុំកំពង់ស្វាយ និងឈ្មោះ ទឹម ត្រៃ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ

ចែករំលែក៖

ភ្នំពេញ៖ មេឃុំកំពង់ស្វាយ ឈ្មោះ កុយ ណារ៉ុង , មេភូមិកំពង់ស្វាយ ឈ្មោះ មី ចាន់ និង ឈ្មោះ ទឹម ត្រៃ ត្រូវបានប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងទៅកាន់ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ពីបទ៖ បំផ្លាញដោយចេតនា និង គេបំបាត់ដោយទុច្ចរិត , ក្លែងបន្លំឯកសារ សាធារណៈ និង ប្រើប្រាស់ឯកសារសាធារណៈ តាមមាត្រា ៦០១ , ៦២៩ និង ៦៣០ ក្រមព្រហ្មទណ្ឌ
នៃព្រះរាជជាណាចក្រកម្ពុជា ប្រព្រឹត្តនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅក្នុង
ឆ្នាំ ២០១៩។
ក្នុងពាក្យបណ្តឹងចុះថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០១៩ បានបញ្ជាក់ថា៖ – ខ្ញុំបាទឈ្មោះ សាំង សុវណ្ណឌី អាយុ៤៨ឆ្នាំ និងប្រពន្ធឈ្មោះ លី សុខគង់ អាយុ៤៤ឆ្នាំ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទូរស័ព្ទលេខ ០១៧ ៨៨៧ ៩៩៣ ។
– ខ្ញុំបាទឈ្មោះ ហុក ជាអាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះ ធួកសៀមអាយុ៥២ឆ្នាំ
មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទូរស័ព្ទលេខ ០១៥ ៨៩០ ៧០៩ ។
សូមគោរពចូលមក លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គឺសុំប្តឹង ១-ឈ្មោះ កុយ ណារ៉ុង ជាមេឃុំកំពង់ស្វាយ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុក
កៀនស្វាយ ខេត្តកណ្តាល ។
២-ឈ្មោះ មី ចាន់ ជាមេភូមិកំពង់ស្វាយ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
៣-ឈ្មោះ ទឹម ត្រៃ អាយុ ៥០ឆ្នាំ មានទីលំនៅផ្ទះលេខ ៣២Eo សង្កាត់អូឡាំពិច ខណ្ឌចំការមនរាជធានីភ្នំពេញ ។
ពីបទ៖ បំផ្លាញដោយចេតនា និង គេបំបាត់ដោយទុច្ចរិត , ក្លែងបន្លំឯកសារ
សាធារណៈ និង ប្រើប្រាស់ឯកសារសាធារណៈ តាមមាត្រា ៦០១ , ៦២៩ និង ៦៣០ ក្រមព្រហ្មទណ្ឌ
នៃព្រះរាជជាណាចក្រកម្ពុជា ប្រព្រឹត្តនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅក្នុង
ឆ្នាំ ២០១៩ ។
សូមបញ្ជាក់ថា៖ ភាគីដើមបណ្តឹងក៏មានឯកសារជាច្រើនភ្ជាប់មកជាមួយ ដោយ
យោង ៖ – សេចក្តីជូនដំណឹងលេខ៣៧៨/១៩ សជណ.កពស ចុះថ្ងៃទី ២៣-៨-២០១៩ របស់រដ្ឋបាល ឃុំកំពង់ស្វាយ ។
– ពាក្យសុំលេខ ២៧៩៥ ចុះថ្ងៃទី ០១-៣-១៩៩៥ របស់សាលាស្រុកកៀនស្វាយ ។
– កិច្ចសន្យាផ្ទេរដីលេខ ៣៣២/៩៥ ចុះថ្ងៃទី ២៧
-០២-១៩៩៥ របស់សាលាឃុំកំពង់ស្វាយ ។
– កិច្ចសន្យាផ្ទេរដីលេខ ៤១២/៩៥ ចុះថ្ងៃ
ទី ៣០-៤-១៩៩៥ របស់សាលាឃុំកំពង់ស្វាយ ។
– លិខិតផ្ទេរសិទ្ធិកាន់កាប់លេខ ១៧៣ ស.កស ចុះថ្ងៃទី ២៨-៦-២០០៧ របស់សាលាស្រុកកៀនស្វាយ។
– ប្លង់បង្ហាញទីតាំងដីស្ថិតនៅឃុំកំពង់ស្វាយ របស់ក្រុមលោក អួន សាយ៉ុងចុះថ្ងៃទី ២១-៤-២០០៧ របស់សាលាឃុំកំពង់ស្វាយ ។
ពួកគាត់ជាប្រជាពលរដ្ឋបានជម្រាបជូនលោកទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ទៀតថា៖ ពួកគាត់ជាម្ចាស់ដីទំហំ ៨៥,០០០ ម៉ែត្រការ៉េ (របស់ឈ្មោះ
ហុក ដា និងប្រពន្ធឈ្មោះ ធួក សៀម ) និង ទំហំ ៥០,០០០ ម៉ែត្រការ៉េ (របស់ឈ្មោះ សាំង សុវណ្ណឌី និងប្រពន្ធឈ្មោះ លី សុខគង់) មានទីតាំងស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ត
កណ្តាល ដែលពួកគាត់បានទិញដីខាងលើនេះ ពីប្រជាពលរដ្ឋដែលជាម្ចាស់ដីដើមមាន ឈ្មោះ ហ៊ុយ ហ៊ីម និង
ប្រពន្ធឈ្មោះ ធួក ហេង , ឈ្មោះ ឡា ហេង , ឈ្មោះ ឡា ហៃ , ឈ្មោះ គ្រី ឡោ និងប្រពន្ធឈ្មោះ ជួន ពួក និងឈ្មោះ គ្រី សូម្បី តាំងពីឆ្នាំ ២០០៥ មកម្លេះ ដោយមានលិខិត ៖
– កិច្ចសន្យាផ្ទេរដីកម្មសិទ្ធិលេខ ៣៤៧/០៥កពស ចុះថ្ងៃទី ២៦-៦-២០០៥ របស់សាលាឃុំកំពង់ស្វាយ ។
– ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីលេខ ៣៤៧/០៥កពស ចុះថ្ងៃទី ២៦-៦-២០០៥ របស់សាលាឃុំ។
– កិច្ចសន្យាផ្ទេរដីលេខ ២៨៦/០៥ កពស ចុះថ្ងៃទី ២៩-៥-២០០៥ របស់សាលាឃុំកំពង់ស្វាយ ។
-ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីលេខ ៥៦/០៥កពស ចុះថ្ងៃទី ៣១-៥-២០០៥ របស់សាលាឃុំកំពង់
ស្វាយ ។
– កិច្ចសន្យាផ្ទេរ ដីលេខ ២៨៧/០៥ កេស ចុះថ្ងៃទី ២៩-៥-២០០៥ របស់សាលាឃុំកំពង់ស្វាយ ។
-ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីលេខ ៥៧/០៥កពស ចុះថ្ងៃទី ៣១-៥-២០០៥ របស់សាលាឃុំកំពង់
ស្វាយ។
– កិច្ចសន្យាផ្ទេរសិទ្ធិកាន់កាប់លេខ ២៧៦/០៦ ចុះថ្ងៃទី ១២-១២
-២០០៦ របស់សាលាឃុំកំពង់ស្វាយ ។
• កិច្ចសន្យាផ្ទេរសិទ្ធិកាន់កាប់លេខ ២៧៧/០៦ ចុះថ្ងៃទី ១៣-១២-២០០៦ របស់សាលាឃុំកំពង់ស្វាយ ។
– កិច្ចសន្យាផ្ទេរសិទ្ធិកាន់កាប់លេខ ២៧៨/០៦ ចុះថ្ងៃទី ១៤-១២
-២០០៦ របស់សាលាឃុំកំពង់ស្វាយ ។
• គំនូសបង្ហាញទីតាំងដីរបស់លោក ហុក ដា , ធួន សៀម ចុះថ្ងៃទី ១៣-១២-២០០៦ របស់សាលាឃុំកំពង់ស្វាយ ។
-គំនូសបង្ហាញទីតាំងដីរបស់លោក សាំង សុវណ្ណឌី និង លី សុខគង់ ចុះថ្ងៃទី២៧-៩-២០១៨ របស់សាលាឃុំកំពង់ស្វាយ ។
ដោយរាល់កិច្ចសន្យាផ្ទេរដី , ពាក្យស្នើសុំកាន់កាប់ដី និង គំនូសបង្ហាញទីតាំងដីខាងលើនេះ គឺមានចុះហត្ថលេខាពីមេភូមិ និង មេឃុំ ត្រឹមត្រូវ ព្រមទាំងមានលេខរដ្ឋបាលរបស់សាលាឃុំទាំងអស់ផងដែរ ដោយធ្វើឡើងតាំងពីឆ្នាំ ២០០៥ ហើយដីនេះម្ចាស់ដីដើមជាប្រជាពលរដ្ឋ បានរស់នៅ និងកាន់កាប់ប្រើប្រាស់ចាត់ចែង អាស្រ័យ
ផលតាំងពីឆ្នាំ ១៩៩៥ មកម្លេះ ។ ទើបនៅថ្ងៃទី ២៨-៩-២០១៨ យើងខ្ញុំក៏បានដាក់ពាក្យស្នើសុំចុះបញ្ជីដីខាងលើនេះ ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ (ប្លង់រឹង)តែម្តង តាមពាក្យស្នើសុំចុះបញ្ជីដីលេខ ៨៩៥/កពស និង
លេខ ៨៩៦/១៨កពស ចុះថ្ងៃទី២៨-៩-២០១៨ របស់សាលាឃុំកំពង់ស្វាយ ។ ប៉ុន្តែស្រាប់នៅថ្ងៃទី ២៣-៨-២០១៩ លោកមេភូមិកំពង់ស្វាយ ឈ្មោះ មី ចាន់ និង លោកមេឃុំ
កំពង់ស្វាយ ឈ្មោះ កុយ ណារ៉ុង បានចេញសេចក្តីជូនដំណឹងលេខ ៣៧៨/១៩ សជណ.កពស ចុះថ្ងៃទី ២៣ -៨-២០១៩ របស់រដ្ឋបាលឃុំកំពង់ស្វាយ ដោយធ្វើការមោឃភាពនូវ កិច្ចសន្យាផ្ទេរដី , ពាក្យស្នើសុំកាន់កាប់ដី និងគំនូសបង្ហាញទីតាំងដី ព្រមទាំងពាក្យស្នើសុំចុះបញ្ជីដីរបស់យើងខ្ញុំ ខាងលើនេះ ចោលទាំងអស់ ដោយមូលហេតុថា មានភាពមិនប្រក្រតីទៅវិញ ដែលជាការយល់ឃើញ និង ការឃុបឃិតគ្នារវាងអ្នកទិញដី ក្រោយហើយដកហូតដីពី
ប្រជាពលរដ្ឋដើម្បីទុកចែកគ្នា ។
ពួកគាត់ជម្រាបជូន លោកទេសរដ្ឋមន្ត្រីទៀតថា៖ បន្ទាប់មកយើងខ្ញុំបានទៅសួរនាំលោកមេភូមិ មី ចាន់ និង លោកមេឃុំ កុយ ណារ៉ុង អំពីការចេញលិខិតជូនដំណឹងខាងលើនេះ ស្រាប់តែលោកមេភូមិ និង លោកមេឃុំបានឆ្លើយថា ដីរបស់យើងខ្ញុំខាងលើនេះជារបស់ឈ្មោះ ទឹម ត្រៃ ទៅវិញ ដោយលើកមូលហេតុថា ឈ្មោះ ទឹម ត្រៃ មានដីស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់
ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានចំនួនប្រហែល ៣០ហិតា តាមរយៈលិខិត ៖
– ពាក្យសុំលេខ ២៧/៩៥ ចុះថ្ងៃទី ០១-៣-១៩៩៥ របស់សាលាស្រុកកៀនស្វាយ ។
– កិច្ចសន្យាផ្ទេរដីលេខ ៣៣២/៩៥ ចុះថ្ងៃទី ២៧-០២
-១៩៩៥ របស់សាលាឃុំកំពង់ស្វាយ ។
• កិច្ចសន្យាផ្ទេរដីលេខ ៤១២/៩៥ ចុះថ្ងៃទី ៣០-៤-១៩៩៥ របស់សាលាឃុំកំពង់ស្វាយ ។
– លិខិតផ្ទេរសិទ្ធិកាន់កាប់លេខ ១៧៣ ស.ស ចុះថ្ងៃទី ២៨-៦-២០០៧ របស់សាលាស្រុកកៀនស្វាយ។
– ប្លង់បង្ហាញទីតាំងដីស្ថិតនៅឃុំកំពង់ស្វាយ របស់ក្រុមលោក អួន សាយ៉ុង ចុះថ្ងៃទី ២១-៤-២០០៧ របស់សាលាឃុំកំពង់ស្វាយ ។
ម្យ៉ាងទៀតឈ្មោះ ទឹម ត្រៃ ក៏ធ្លាប់បានដាក់ពាក្យបណ្តឹងប្តឹងយើងខ្ញុំពីបទ បរិហាកេរ្តិ៍ជាសាធារណៈ ,បទរំលោភការកាន់កាប់អចលនវត្ថុរបស់អ្នកដទៃ និង ប្រើហិង្សាទៅលើអ្នកកាន់កាប់ដោយសុចរិត ទៅអយ្យការអម សាលាដំបូងខេត្តកណ្តាល តាមរយៈឯកសារខាងលើនេះ ប៉ុន្តែត្រូវបានអយ្យការអមសាលាដំបូងខេត្តកណ្តាល
តម្កល់រឿងនេះទុកឥតចាត់ការតាមរយៈដីកាតម្កល់រឿងទុកឥតចាត់ការលេខ ២០៤ ដក.មចក/១៩ ចុះថ្ងៃទី ១៧-១០-២០១៩ ។
ពួកគាត់បញ្ជាក់ទៀតថា៖ លោកទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជាទីគោរព! ប្រសិន
បើរាល់ កិច្ចសន្យាផ្ទេរដី ពាក្យស្នើសុំកាន់កាប់ដី និង គំនូសបង្ហាញទីតាំងដី ព្រមទាំងពាក្យស្នើសុំចុះបញ្ជីដីរបស់យើងខ្ញុំខាងលើនេះ មានភាពមិនប្រក្រតី តើហេតុអ្វីបានលោកមេភូមិកំពង់ស្វាយ ឈ្មោះ មី ចាន់ និង លោកមេឃុំ កំពង់ស្វាយ ឈ្មោះ កុយ ណារ៉ុង ចុះហត្ថលេខាទទួលស្គាល់ និង ចុះលេខរដ្ឋបាលរបស់សាលាឃុំកំពង់ស្វាយ
ធ្វើអ្វី? ។ យើងខ្ញុំសូមបញ្ជាក់ថា យើងខ្ញុំបានកាន់កាប់ , គ្រប់គ្រង់ , ចាត់ចែង និង អាស្រ័យផល លើដីខាងលើនេះ
តាំងពីឆ្នាំ២០០៥ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានរយៈពេលជាង ១៤ឆ្នាំ មកហើយ គឺគ្មានអ្នកណាមកតវ៉ា ឬទាមទារដីខាងលើនេះឡើយ ។ ប្រសិនបើឈ្មោះ ទឹម ត្រៃ ជាម្ចាស់ដីដើមពិតមែន ហេតុអ្វីបានជាមិនមកប្តឹងតវ៉ាទាមទារដីខាងលើនេះ ពីយើងខ្ញុំ ឬ ពីម្ចាស់ដីដើមដែលយើងខ្ញុំបានទិញ តាំងពីឆ្នាំ១៩៩៥មក? ហេតុអ្វីបែរជាទើបមកតវ៉ា និង ទាមទារដីពីយើងខ្ញុំនៅក្នុងឆ្នាំ ២០១៩ នេះ ទៅវិញ? ។
ចំពោះទង្វើរបស់លោកមេភូមិកំពង់ស្វាយឈ្មោះ មី ចាន់ និង លោកមេឃុំកំពង់ស្វាយឈ្មោះកុយ ណារ៉ុង គឺជាទង្វើបំផ្លាញចោលដោយចេតនា និង គេងបំបាត់ដោយទុច្ចរិត ក្នុងគោលបំណងរំលោភយកដី របស់ប្រជាពលរដ្ឋឲ្យទៅឈ្មោះ ទឹម ត្រៃ ជាអ្នកឈរឈ្មោះ_យករួចហើយ ទើបធ្វើការបែងចែកផលប្រយោជន៏គ្នា
ជាក្រោយ ។ ព្រោះខ្លួនអាងថាជារដ្ឋអំណាចមូលដ្ឋានមានសិទ្ធិចេញលិខិត ឬ លុបចោលនូវលិខិតរដ្ឋបាលដែលខ្លួន
កំពុងមានអំណាចស្រេចតែចិត្តដើម្បីទទួលបាននូវផលប្រយោជន៏ធំៗ ដែលជាការអនុវត្តផ្ទុយពីគោលនយោបាយ
របស់រដ្ឋាភិបាល ។
អាស្រ័យដូចបានជំរាបជូនខាងលើ យើងខ្ញុំសូមលោកទេសរដ្ឋមន្ត្រី ប្រធានអង្គភាព
ប្រឆាំងអំពើពុករលួយ មេត្តាពិនិត្យ និង ចុះធ្វើការស៊ើបអង្កេត ទៅលើឈ្មោះ កុយ ណារ៉ុង ជាមេឃុំកំពង់ស្វាយ , ឈ្មោះ មី ចាន់ ជាមេភូមិកំពង់ស្វាយ និង រាល់ឯកសាររបស់ឈ្មោះ ទឹម ត្រៃ ពីបទ បំផ្លាញដោយ
ចេតនា និង គេងបំបាត់ដោយទុច្ចរិត , ក្លែងបន្លំឯកសារសាធារណៈ និង ប្រើប្រាស់ឯកសារសាធារណៈ តាមមាត្រា ៦០១ , ៦២៩ និង ៦៣០ ក្រមព្រហ្មទណ្ឌ នៃព្រះរាជជាណាចក្រកម្ពុជា ប្រព្រឹត្តនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយខេត្តកណ្តាល នៅក្នុងឆ្នាំ ២០១៩ តាមផ្លូវច្បាប់ ដោយក្ដីអនុគ្រោះ។
ពាក់ព័ន្ធនិងពាក្យបណ្តឹងនេះ អង្គភាព នគរដ្រេហ្គន មិនអាចទាក់ទងបានទេពីលោក មេភូមិ-មេឃុំកំពង់ស្វាយ និងឈ្មោះ ទឹម ត្រៃ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ដោយគ្មានលេខទូរស័ព្ទ ប៉ុន្តែប្រជាពលរដ្ឋបានអៈអាងថាពួកគាត់បានដាក់ពាក្យបណ្តឹងនេះទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយរួចរាល់ហើយ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print