ខេត្តពោធិ៍សាត់៖ នារីស្រស់ស្អាតម្នាក់ត្រូវបានគេប្រទះឃើញលោតទឹកធ្វើអត្តឃាត សមត្ថកិច្ច និងប្រជាពលរដ្ឋរាវរកអស់ជាច្រើនម៉ោងដើម្បីសព ប៉ុន្តែមិនប្រទះឃើញនោះឡើយ គ្រាន់តែបានកំណត់អត្តសញ្ញាណ ។
ហេតុការណ៍នារីធ្វើអត្តឃាតខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥ និង៥៧នាទី ព្រលឹងថ្ងៃច័ន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចស្ពានដែកផ្លូវរថភ្លើងឆ្លងស្ទឹងពោធិ៍សាត់ ចន្លោះភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់ និងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្ដិ៍រដ្ឋបាលលលកសបានឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នេះថា នារីបានលោតទឹកស្ទឹងធ្វើអត្តឃាតខាងលើឈ្មោះ ហេង ស្រីពេជ្រ អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅកំណើតភូមិបានលង់ សង្កាត់ឡាបានសៀក ក្រុងបានលង់ ខេត្តរតគីរី បច្ចុប្បន្ន ស្នាក់នៅបន្ទាប់ជួល ស្ថិតក្នុងភូមិចំការចេចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពខាងលើបន្តថា ហេតុការណ៍នារីលោតទឹកធ្វើអត្តឃាត ត្រូវបានប្រជាពលរដ្ឋនៅក្បែគល់ស្ពាននោះឃើញ ក៍រាយការណ៍មកអាជ្ញាធរមានសមត្តកិច្ច នៅកន្លែងកើតហេតុបន្សល់នូវវត្ថុតាងរួមមាន ស្បែកជើង ០១គូរ អាវ ០១ កាបូបស្ពៀយ ០១ ក្នុងកាបូបមានលុយជាង ២មឺុនរៀល ទូរស័ព្ទចុចពិល ០១គ្រឿង និងសម្ភារៈផាត់មុខផងដែរ ។
ប្រភពដដែលបន្តទៀតថា សមត្ថកិច្ចបានខលតាមរយៈទូរស័ព្ទផ្ទាល់ខ្លួន និងកន្លែងនារីរងគ្រោះស្នាក់នៅ ទើបឈានដល់កំណត់អត្តសញ្ញាណ ហើយសមត្តកិច្ច និងប្រជាពលរដ្ឋបាននាំគ្នារាវរកអស់ជាច្រើនម៉ោង ប៉ុន្តែពុំបានលទ្ធផលនោះឡើយទើបសម្រេផ្អាកសកម្មភាព មានតែរងចាំសាកសពអណ្ដែតប៉ុណ្ណោះ ករណីនារីលោតទឹកធ្វើអត្តឃសតខាងលើហ្នឹងគេសង្ស័យអាចមានវិប្រត្តស្នេហា ៕
ដោយ៖ បុឹម ពិន