ខេត្តសៀមរាប ៖ ពិតជាភ្ញាក់ផ្អើល និងព្រឺខ្លួនបន្ដិច ដោយសារមានមានរឿងគួរអោយចង់ដឹងពាក់ព័ន្ធនិងករណីក្មេងៗស្ម័គ្ររួមភេទនឹងគ្នារហូតដល់ទៅ៦ដង ទីបំផុតបែកការដល់ម្តាយខាងស្រីប្ដឹងទៅសមត្ថកិច្ចនគរបាលឲ្យជួយ រកុយុត្តិធម៌ ខណៈដាក់ការទាមទារសំណង និងឲ្យច្បាប់អនុវត្ត ។
សមត្ថកិច្ចបានអោយដឹងថាយើងទទួលបានបណ្ដឹងពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះ អន សាវឿន ភេទស្រី អាយុ១៥ឆ្នាំ (ខ្វះ៥ថ្ងៃ) ឆ្នាំកំណើត១២ ខែធ្នូ ឆ្នាំ២០១៤ សព្វថ្ងៃស្នាក់នៅភូមិគំរូ ឃុំល្វា ស្រុកពួក មុខរបររៀបបន្ទប់សណ្ឋាគារនៅក្រុងសៀមរាប ប្រើអាខោនហ្វែសបុកឈ្មោះ សាវឿន សៀមរាប បានទាក់ទងស្រលាញ់គ្នារយៈពេល១ខែ តាមរយៈបណ្ដាញសង្គមហ្វេសបុក (ឆាត) ជាមួយបុរសឈ្មោះ ពឿយ ពៅ ហៅក្រៅញាស់ អាយុ១៩ឆ្នាំ ឆ្នាំកំណើត១១ ខែសីហា ឆ្នាំ២០០០ រស់នៅភូមិគោកថ្មី ឃុំដូនកែវ ស្រុកពួក សព្វថ្ងៃស្នាក់នៅភូមិផ្ទះឈ្មោះចម ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក មុខរបរជាសន្តិសុខក្រេឌិត ប្រើអាខោនហ្វែសបុកឈ្មោះ kon pov ។
ព័ត៌មានឲ្យដឹងថា ពួកគេស្រលាញ់គ្នាណាត់ជួបគ្នាលើកដំបូងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នៅបារាយណ៍ខាងលិច និងបានស្ម័គ្រចិត្តរួមភេទលើកទី១ ទីនោះ(ព្រៃផ្លូវឡើងខាងត្បូង) ។ លុះថ្ងៃទី៦ ខែធ្នូឆ្នាំ២០១៩ ពួកគេបានណាត់គ្នាតាមឆាតហ្វេសបុក ជួបគ្នាពេលល្ងាច-ដល់យប់បានដេករួមភេទជាមួយគ្នានៅផ្ទះឈ្មោះ ចម ក្នុងភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក (រួមភេទបានបីដង) ។ លុះព្រឹកថ្ងៃទី៧ ខែ ធ្នូឆ្នាំ២០១៩ពួកគេដេករួមភេទនៅលើផ្ទះឈ្មោះចម ភូមិបឹងខ្នារ ដដែល (រួមភេទបានពីរដង) រួមភេទចុងក្រោយនៅម៉ោងប្រហែល៥ និង០០នាទីល្ងាច ថ្ងៃទីផ្ទះ៧ ខែ ធ្នូឆ្នាំ២០១៩ឈ្មោះ ចម ខាងលើ ។
សមត្ថកិច្ចបន្ដថា នៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ទើបគ្រួសារខាងស្រីបានរកកូនឃើញពួកគេ ហើយនាំខ្លួនទាំងពីរនាក់មកដាក់បណ្ដឹងនៅកន្លែងអធិការដ្ឋានមនគរបាលស្រុកស្រុកពួក ដោយសំណូមពរម្ដាយខាងស្រីសុំទាម ទារសំណង និងសុំអោយអនុវត្តតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី