ជនជាតិចិន៤នាក់លួចយករថយន្តក្រុមហ៊ុនអនឡាញនិងលុយប្រមាណ៥០ម៉ឺនដុល្លារផ្អើលទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀងះ បុរសរងគ្រោះជនជាតិចិនដែលជាបគ្គលិកក្រុមហ៊ុនអនឡាញម្នាក់បានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចនគរបាលមូលដ្ឋានក្រុងបាវិត ខណៈមានជនសង្ស័យជាជនជាតិចិន៤នាក់បម្រើការងារជាមួយគ្នាបានលួចយករថយន្តនិងទូដែកដាក់លុយប្រមាណ៥០ម៉ឺនដុល្លាររួចគេចខ្លួនបាត់ស្រមោល។
ហេតុការណ៏នេះបានកើតឡើងវេលាម៉ោង៥ទាបភ្លឺថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុច(អគារF)ក្នុងបរិវេណកាស៊ីណូម៉ុកបាយក្នុងភូមិបាវិតកណ្តាល សង្កាត់ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពប្រភពពីអធិការដ្ឋាននគរបាលក្រុងបាវិតបានអោយដឹងថា៖ ជនរងគ្រោះមានឈ្មោះវ៉ង វីឈាន ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ចិន មុខរបរបុគ្គលិកក្រុមហ៊ុនអនឡាញ មានទីលំនៅ ស្រុក ហ្វូជៀន ខេត្ត ហ្វូជៀន ប្រទេសចិន។
ចំណែកជនសង្ស័យមានឈ្មោះសូង ប៉ៃសិន (SONG BAIXIN) ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិក ក្រុមហ៊ុន អនឡាញ មានទីលំនៅ ស្រុក ហ៊ីឡុងចាំង ខេត្ត ហ៊ីឡុងចាំង ប្រទេស ចិន ។
ទី២ឈ្មោះ វ៉ង ប៉ាវអុី (WANG BAOYU) ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិក ក្រុមហ៊ុន អនឡាញ មាន ទីលំនៅ ស្រុក ហ៊ីឡុងចាំង ខេត្ត ហ៊ីឡុងចាំង ប្រទេស ចិន ។
ទី៣ឈ្មោះ លី ចាំងឈាន(LI ZHANQUAN) ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិក ក្រុមហ៊ុន អនឡាញ មាន ទីលំនៅ ស្រុក ហ៊ីឡុងចាំង ខេត្ត ហ៊ីឡុងចាំង ប្រទេស ចិន ។
និងទី៤ឈ្មោះ ឈិង ឡឹស៊ាន (CHENG LESHAN) ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិក ក្រុមហ៊ុន អនឡាញ មាន ទីលំនៅ ស្រុក ចាំងស៊ូ ខេត្ត ចាំងស៊ូ ប្រទេស ចិន ។
ចំណែករថយន្តក្រុមហ៊ុនដែលត្រូវជនសង្ស័យលួច ម៉ាក VOLKSWAGEN MULTIVAN ពណ៌ ខ្មៅ ផ្លាកលេខ ភ្នំពេញ 2AZ-3908 កម្មសិទ្ធិ របស់ ឈ្មោះ SU PEIYUAN ភេទ ប្រុស និងលួច យក ទូដែក ដែលមានប្រាក់ចំនួន ៥០០០០០ ដុល្លារ (ប្រាំ សែនដុល្លារ អាមេរិក គត់ )។
បើតាមជនរងគ្រោះបានអោយដឹងថា៖ មុនកើតហេតុថ្ងៃទី០៧ ខែ ធ្នូ ឆ្នាំ ២០១៩ វេលា ម៉ោង ០៥និង ១៥នាទី ទៀបភ្លឺ ជនសង្ស័យ ទាំង ៤នាក់ ខាងលើ បាន ធ្វេីសកម្មភាពលួច យករថយន្តរបស់ ក្រុមហ៊ុន ០១គ្រឿងនិងលួច យកទូដែក ដែលមានប្រាក់ ចំនួន :៥០០,០០០ ដុល្លារ (ប្រាំ សែន ដុល្លារ អាមេរិក គត់ ) នៅចំណុច(អាគាF)ស្ថិតក្នុងបរិវេណកាស៊ីណូម៉ុកបាយក្នុងភូមិបាវិតកណ្តាលសង្កាត់ក្រុងបាវិតខេត្តស្វាយរៀងហើយក៏បានគេចខ្លួនរហូតដល់ព្រឹកក៏មានការភ្ញាក់ផ្អើលបាត់រថយន្តទើបដាក់ពាក្យបណ្ដឹងតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវរកមុខជនសង្ស័យទាំង៤ដើម្បីចាត់ការបន្តតាមច្បាប់៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print