ទៀតហើយ! គ្រឿងញៀនដឹកជញ្ជូនតាមនាវាមុជទឹក ឆ្មាំសមុទ្រប៉េរ៉ូចាប់បានចំនួន ២តោន

ចែករំលែក៖

ប្រទេសប៉េរ៉ូ៖ ការដឹកជញ្ជូនគ្រឿងញៀនតាមនាវាមុជទឹកកំពុងតែពេញនិយម ហើយដឹកជញ្ជូនម្តងៗ រាប់តោន ចូលទៅកាន់អាមេរិក និងអឺរ៉ុប​។ ប៉ុន្តែការដឹកជញ្ជូននោះក៏មិនអាចលាក់បាំង​និងក្រុមជំនាញការពារដែនសមុទ្រ របស់ប្រទេសនិមួយៗផងដែរ​។

កាលពីថ្ងៃទី៨ ខែធ្នូ ​​កម្លាំងសន្តិសុខ ប៉េរ៉ូ​បានចាប់គ្រឿងញៀន មាន២តោនដឹកជញ្ជូន ដែលដឹកតាមនាវាមុជទឹក ​ ហើយបានចាប់ខ្លួននាវិក​ចំនួន៤នាក់​ នៅក្នុងនាវាមុជទឹក ដែលចូលទៅកាន់ដែនសមុទ្ររបស់​ប្រទេសនេះ​ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

តាមការប្រកាសរបស់កម្លាំងទាហានជើងទឹក ប៉េរ៉ូ​បានលើកឡើងថា ​ក្នុងពេលយាមល្បាត ក៏បានប្រទះឃើញ​នាវាមុជទឹក​មួយគ្រឿង នៅចម្ងាយពី​ឆ្នេរសមុទ្ររបស់ប៉េរ៉ូ ​ប្រមាណ​២០០គីឡូម៉ែត្រ​ នៅជិតទីក្រុង​ Talara ​ព្រំដែនប្រទេសកូឡុំប៊ី​។

នាវាមុជទឹកដឹកគ្រឿងញៀនទម្ងន់២តោន និងទំនិញជាច្រើនផ្សេងទៀត បានព្យាយាមចូលទៅកាន់កំពង់ផែ Paita ​ដើម្បីបញ្ជូនទំនិញទាំងអស់នោះឡើងដីគោក​។ ក្រៅពីចាប់គ្រឿងញៀនទាំងនោះ ឆ្មាំសមុទ្ររបស់ប៉េរ៉ូ ក៏ឃាត់ខ្លួននាវិក​ចំនួន៤នាក់ផងដែរ​។

តាមតួលេខរបស់ការិយាល័យប្រឆាំងគ្រឿងញៀនរបស់អង្គការសហប្រជាជាតិ ​UNODC បានឲ្យដឹងថា ប៉េរ៉ូ ជាប្រទេសផលិត​សារធាតុ​ កូកាអ៊ីន ធំលំដាប់ទីពីរលើពិភពលោក បន្ទាប់ពីប្រទេសកូឡំប៊ី​។ នៅក្នុងប្រទេសនេះ មានចម្ការដាំអាភៀន​ខុសច្បាប់ រហូតដល់ទៅ​ជាង​៥មុឺនហិកតា​ ​​ហើយសារធាតុកូកាអ៊ីន ដែលបានផលិតនៅក្នុងប្រទេសនេះ មានរហូតដល់ទៅ​៤០០តោន ក្នុងមួយឆ្នាំៗ។

ក្រៅពីនេះ នៅក្នុងតំបន់ដាច់ស្រយាល តំបន់ព្រៃភ្នំអាម៉ាហ្សូន​ជាប់នឹងព្រំដែន កូឡុំប៊ី ប្រេស៊ីល​ និងប៊ូឡាវី ​ក៏ជាកន្លែង​ដាំដុះដើម​ coca ​សម្រាប់ផលិតសារធាតុកូកាអ៊ីនផងដែរ៕​

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print