ភ្នំពេញ៖ បុរសម្នាក់សង្ស័យប្រើប្រាស់ថ្នាំញៀនហួសកម្រិតបានយកភ្លើងដុតផ្ទះខ្លួនឯងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យ
ជួយអន្តរាគមន៍បាញ់ពន្លត់។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០យប់ថ្ងៃទី៩ខែធ្នូឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយលេខ៣៥៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី ១ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឮសំឡេងឈ្លោះគ្នានៅក្នុងផ្ទះកើតហេតុមួយសន្ទុះក្រោយមកស្រាប់តែមានហុយផ្សែងខ្មួលខ្មាញ់ចេញពីជាន់ក្រោមបង្កើតចេញជាអណ្ដាភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានមកជួយយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់តែដោយសារភ្លើងឆេះខ្លាំងពេកទើបបានរាយការណ៍ជូនទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចំនួន៦គ្រឿងចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ដោយបានប្រើប្រាស់រថយន្តបាញ់ទឹកអស់ចំមួនទាំង៦គ្រឿង ប្រើពេលអស់ជិត១ម៉ោងទើបអគ្គិភ័យបានរលត់ទៅវិញទាំងស្រុង។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាសម្ភារះដែរត្រូវអគ្គីភ័យឆាបឆេះនេះមិនទាន់បានស្មានដឹងឡើយ ហើយចំពោះមូលហេតុដែលបង្កឲ្យមានការឆាបឆេះនេះបណ្ដាលមកពីបុរសម្នាក់ជាកូនម្ចាស់ផ្ទះសង្ស័យប្រើប្រាស់នូវសាធាតុញៀនហួសកម្រិត បានដុតផ្ទះខ្លួនឯង
ចំពោះករណីអគ្គីភ័យនេះមិនបណ្ដាលឲ្យមានអ្នករងរបួសទេចំណែកបុរសដែលដុតផ្ទះខ្លួនឯងនោះត្រូវបានសមត្ថកិច្ចយកទៅប៉ុស្តិ៍ដើម្បីសួរនាំបន្ត៕ជ្រោយពេជ្រ