ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត lexus rx400hមួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ បានជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់១កង់ កាលពីវេលាម៉ោង ២ និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត lexus rx400h ពណ៌ត្រីអ៊ីមួយគ្រឿងពាក់ស្លាកលេខខេមរៈភូមិន្ទ 02 2-8214ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ខំណឺករថយន្តខូចខាតផ្នែកខាងមុខខាងឆ្វេងនិងបែកកង់ទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តមកកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ៖ ភារ៉ា ដង្កោ