រថយន្តមួយគ្រឿងបានផ្ទុះឆេះនៅលើផ្លូវជាតិលេខ៤ ជិះគ្នា៥នាក់របួសធ្ងន់និងស្រាល

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ខ្លួនឯងរួចផ្ទុះឆេះ  នៅវេលាម៉ោង១៖នាទីយប់រំលងអាធ្រាត ឆ្លងចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥៨-១៥៩ ស្ភិតក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តម៉ាកហាយឡេនឌ័រ ស្លាកលេខភ្នំពេញ2X-94 02 ជិះគ្នា៥នាក់បើកបរដោយជនជាតិចិន មានទិសដៅ​ពីខេត្តព្រះសីហនុឆ្ពោះមកភ្នំពេញ ។ លុះពេលបើកបរមកដល់ចំណុចកើតហេតុ ក្នុងល្បឿនលឿនផងនោះ ក៏បានរេនិងបួងចង្កូតជ្រុលធ្វើឲ្យក្រឡាប់បោកមកខាងឆ្វេងដៃ បង្កើតជាភ្លើងឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅតែម្តង ។

យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចឲ្យដឹងថា ក្នុងចំណោមអ្នកជិះក្នុងរថយន្តទាំង៥នាក់ គឺមានតែម្នាក់ប៉ុណ្ណោះដែលរងរបួសធ្ងន់ ក្រៅពីនោះរបួសតិចតួច ដោយងើកចាកចេញពីរថយន្តទាន់ពេលមុនពេលផ្ទុះឆេះ ។

ទោះយ៉ាងណាជនរងគ្រោះទាំង៥នាក់ក្នុងឧប្បត្តិហេតុចរាចរណ៍ផ្ទុះឆេះរថយន្តខាងលើ នៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយសារតែប្រញាប់សង្គ្រោះជីវិតមនុស្សត្រូវបញ្ជូនទៅមន្ទីរពេទ្យ ។ ប៉ុន្តែករណីនេះនគរ​បាលបានធ្វើការដោះស្រាយបន្តតាមនីតិវិធី ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print