ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ នៅតែរក្សាតំណែងដ៏ល្បីល្បាញរឿងជំនាញរត់ការ និងរំលោភដីធ្លី ប្រើប្រាស់កងកម្លាំងយោធា ក្នុងចេតនាបំបាក់ស្មារតីគូភាគី គម្រាមកំហែងប្រជាពលរដ្ឋ ដែលថ្នាក់លើកំពុងដាក់ភាពសង្ស័យតាមដានស្រាវជ្រាវ ខណៈប៉ៈពាល់ដល់អង្គភាពកងទ័ព ដែលមិនចូលធ្វើកិច្ចការរឿងរត់ការបញ្ហាដីធ្លីនេះ។
ថ្មីៗនេះនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ និងបក្ខពួក ត្រូវបានប្រជាពលរដ្ឋប្តឹងទៅលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស
និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពីបទ ប៉ុនប៉ងឃាតកម្ម, ហឹង្សាចេតនាដោយមានស្ថាន
ទម្ងន់, ប្រើប្រាស់អាវុធខុសច្បាប់ និង គំរាមកំហែងថានឹងសំលាប់ បទល្មើសដែលមានចែងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៤:០០នាទីរសៀល។ ដោយឡែកស្ត្រីម្នាក់ទៀតក៏ប្តឹងលោកផ្កាយ២រូបនេះនិងបក្ខពួក ពីបទ រំលោភលើលំនៅឋានដោយមានស្ថានទំងន់ទោស និងប្រើអំពើហឹង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្តនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី០៦ និងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩។
នៅពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ឈ្មោះយុន សត្យា ភេទ ប្រុស កើតឆ្នាំ ១៩៨៤ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ កាន់អត្ត
សញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ២២០១០០៦៧៧ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ មានអាសយដ្ឋានស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានជម្រានជូនលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញយ៉ាងដូច្នេះថា៖ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៤និង០០នាទីរសៀល ឈ្មោះ ភឺន ផល្លា និងបក្សពួកជាច្រើននាក់ បានសម្រុកចូលក្នុងបរិវេណដីរបស់ឈ្មោះ យស ម៉ាលីណា ដែលមានទីតាំងស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយបានស្រែកសំឡុត
គំរាមគំហែងដល់រូបគាត់ ដែលជាអ្នកមើលថែដីអោយឈ្មោះ យស ម៉ាលីណា អោយឈប់ធ្វើសកម្មភាពការងារ និងត្រូវចាកចេញពីទីតាំងដីនេះជាបន្ទាន់ បើមិនធ្វើតាមការបញ្ជានោះប្រយត្ន័មានបញ្ហាជាមួយខ្លួន ពីព្រោះខ្លួនមានកំលាំងបក្សពួកចំនួនប្រហែល ១០០០នាក់ ដែលបានដាក់បង្កប់នៅជិតទីតាំងដីស្រាប់។ ជនរងគ្រោះបានបន្តថា៖ ភ្លាមនោះខ្ញុំបាទមិនព្រមធ្វើតាមការបញ្ជារបស់ឈ្មោះ ភឺន ផល្លា នោះទេ ពីព្រោះខ្ញុំបាទមិនដែលស្គាល់ឈ្មោះ ភឺន ផល្លា នេះទេ ជាហេតុធ្វើអោយឈ្មោះ ភឺន ផល្លា ខឹងសម្បារជាមួយខ្ញុំបាទជាខ្លាំង ដោយបានបញ្ចេញចរិកទាំងកំហឹង និងគុំគួនលើរូបខ្ញុំបាទ។
លុះមកដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៤និង០០នាទីរសៀល ខណៈពេលដែលខ្ញុំបាទនិងកម្មករ កំពុងសាងសង់រោងឈើក្នុងបរិវេណដីរបស់ឈ្មោះ យស ម៉ាលីណា ខាងលើ ស្រាប់តែមាន ឈ្មោះ ភឺន ផល្លា និងឈ្មោះ ហែម វិទ្ធី ជានាយករងរដ្ឋបាលខណ្ឌព្រែកព្នៅ បាននាំបក្សពួកជាច្រើននាក់ ប្រដាប់ដោយកាំភ្លើងខ្លី បើកឡានពាក់ស្លាក ខ.ម ជាច្រើនគ្រឿង សម្រុកចូលក្នុងបរិវេណ ទីតាំងដីរបស់ឈ្មោះ យស ម៉ាលីណា ទាំងកម្រោល ដោយគ្មានការអនុញ្ញាត ហើយបានស្រែក
សម្លុតគំរាមគំហែងដល់រូបខ្ញុំបាទជាថ្មីម្តងទៀត ដោយខ្ញុំបាទពុំព្រមធ្វើតាមការបញ្ជានេះ ស្រាប់តែឈ្មោះ ភឺន ផល្លា បានដកកាំភ្លើងចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ហើយឈ្មោះ ភឺន ផល្លា និងបក្សពួក
ជាច្រើននាក់បានស្ទុះមកវាយលើរូបខ្ញុំបាទជាច្រើនដៃ រួចបំរ៉ុងបាញ់សំលាប់ខ្ញុំបាទយ៉ាងសាហាវព្រៃផ្សៃជាទីបំផុត ពេលនោះខ្ញុំបាទបានរត់គេចផុតពីកណ្តាប់ដៃរបស់ឈ្មោះ ភឺន ផល្លា និងបក្សពួកជាច្រើននាក់ស្ទើរតែមិនរួចជីវិត ស្របពេលជាមួយគ្នានេះ បក្សពួករបស់ឈ្មោះ ភឺន ផល្លា បានតាមចាប់វាយ ខ្នោះលើកម្មករផ្សេងៗទៀត ដែលកំពុងមានវត្តមាននៅទីនោះ ធ្វើអោយពួកគេនាំគ្នារត់គេចយកតែព្រះអាយុរៀងៗខ្លួនពីអំពើយង់ឃ្នងទាំងនេះ។
ជនរងគ្រោះបន្តថា៖ សកម្មភាព ពាក្យសំដី និងទង្វើទាំងអស់ខាងលើ របស់ឈ្មោះ ភឺនផល្លា និងបក្សពួកប្រៀបដូចជា
ក្រុមជនទុច្ចរិតប្រើប្រាស់អាវុធ (កាំភ្លើង) ប៉ុនប៉ងសំលាប់ខ្ញុំបាទ ដោយគំរាមសំលាប់ ព្រោះខ្ញុំបាទមិនស្តាប់តាមបញ្ជារបស់ពួកគេ។ អំពើនេះមានលក្ខណៈសាហាវព្រៃផ្សៃបំផុតដែលផ្ទុយនឹងច្បាប់រដ្ឋ ប្រព្រឹត្ត
ដោយអ្នកមានអំណាច យសសក្តិ និងមានធនធាន បំពានលើរូបខ្ញុំបាទដែលជាប្រជាពលរដ្ឋស្លូតត្រង់ ជាហេតុធ្វើអោយខ្ញុំបាទមានការភិតភ័យយ៉ាងខ្លាំងពីសុវត្ថិភាពរបស់ខ្ញុំបាទ ប្រសិនបើមានវត្តមានរបស់
ឈ្មោះ ភឺន ផល្លា និងបក្សពួកជាថ្មីម្តងទៀត។
ហេតុនេះដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្ញុំបាទ ខ្ញុំបាទស្នើសុំអោយ លោកឧត្តមសេនីយ៍ឯក មេត្តា ជួយរកយុត្តិធម៌ជូនខ្ញុំបាទដោយក្តីអនុគ្រោះ។
ជនរងគ្រោះម្នាក់ទៀតឈ្មោះ យស ម៉ាលីណា ភេទស្រី អាយុ ៥៦ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ កាន់អត្តសញ្ញាណ
ប័ណ្ណសញ្ជាតិខ្មែរលេខ ០១០២៣៤៧៣៣ មានអាសយដ្ឋានស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ប្តឹងលោកផ្កាយ២រូបនេះនិងបក្ខពួក ពីបទ រំលោភលើលំនៅឋានដោយមានស្ថានទំងន់ទោស និងប្រើអំពើហឹង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។ ដោយគាត់បានបញ្ជាក់ថា៖ នៅថ្ងៃទី០៦ និងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ខណៈពេលដែលកម្មកររបស់នាងខ្ញុំកំពុងសាងសង់រោងឈើក្នុងបរិវេណដីរបស់នាងខ្ញុំ ដែលមានទីតាំងស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង
ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ស្រាប់តែមានឈ្មោះ ភឺន ផល្លា បាននាំបក្សពួកជាច្រើននាក់ ប្រដាប់ដោយកាំភ្លើងខ្លី បើកឡានពាក់ស្លាក ខ.ម ជាច្រើនគ្រឿង សម្រុកចូលក្នុងបរិវេណទីតាំងដីរបស់នាងខ្ញុំ
ទាំងកម្រោលដោយគ្មានការអនុញ្ញាត ហើយបានស្រែកសម្លុតគំរាមគំហែងមកលើកម្មករអោយឈប់ធ្វើសកម្មភាពការងារ និងត្រូវចាកចេញពីទីតាំងដីនេះជាបន្ទាន់ បើមិនធ្វើតាមការបញ្ជានោះប្រយត្ន័
មានបញ្ហាជាមួយខ្លួន ពីព្រោះខ្លួនមានកំលាំងបក្សពួកចំនួនប្រហែល ១០០០នាក់ ដែលបានដាក់បង្កប់នៅទីនោះ។ អ្នកស្រីបន្តថា៖ សកម្មភាពពាក្យសំដី និងទង្វើទាំងអស់ខាងលើ របស់ឈ្មោះ ភឺន ផល្លា និងបក្សពួកប្រៀបដូចជាក្រុមជនទុច្ចរិតមកគំរាមប្រើអំពើហឹង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងប្លន់យកដីជាកម្មសិទ្ធរបស់នាងខ្ញុំទាំងបំពានច្បាប់ ដោយយកច្បាប់រដ្ឋមកជាន់ឈ្លី អាងអំណាចបុណ្យសក្តិ ជាហេតុធ្វើអោយនាងខ្ញុំមានការព្រួយបារម្ភពីសុវត្ថភាពយ៉ាងខ្លាំង។
ពាក់ព័ន្ធនិងការចោទប្រកាន់ខាងលើ លោកឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ បានប្រាប់អង្គភាព នគរដ្រេហ្គន តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ថា៖ ករណីនេះមិនមែនដូចក្នុងបណ្តឹងនោះទេ ដោយលោកបានទៅជាមួយអាជ្ញាធរ ដែលមានអនុប្រធានរដ្ឋបាលសាលាខ័ណ្ឌព្រែកព្នៅ ,ប្រជាការពារ,និងសមត្ថកិច្ច ទៅមើលដីរបស់គាត់នៅទីនោះ ក្រោយពីទទួលដំណឹងថាផ្ទះឈើមួយខ្នងដែលគាត់បានធ្វើទុកអោយគេចាំដីត្រូវបានគេរុៈរើ និងបានយកទៅលក់អោយអ្នកដទៃ ដោយគាត់ជាម្ចាស់ដីមិនបានដឹង។ លោកបន្តថា៖ ខ្ញុំបានជួលអោយគេមើលដីនិងចាំផ្ទះអោយប្រាក់១ខែ ២០០ដុល្លារ ចុងក្រោយនេះគេរុៈរើផ្ទះឈើខ្ញុំ រហូតដល់យកដីទៅលក់អោយអ្នកដទៃ ដោយពុំមានឈ្មោះខ្ញុំជាអ្នកផ្តិតមេដៃលក់ ហេតុអីក៏អាជ្ញាធរភូមិ-សង្កាត់ ហ៊ានសុីញ៉េអោយ..! ។ ដោយឡែកការចោទប្រកាន់ថាខ្ញុំមានកម្លាំងបង្កប់ដល់១០០០នាក់ នោះជារឿងមិនពិត គ្រាន់តែពេលទៅទីនោះពួកខ្ញុំជិៈឡានពាក់ស្លាក(ខម) ប៉ុន្តែឡានទាំងនោះពីដើមអត់មានពន្ធនាំចូលទេ ក្រោយមកខាងគយចាប់ ខ្ញុំក៏បានបង់ពន្ធត្រឹមត្រូវអស់ហើយ គ្រាន់តែពាក់ស្លាកលេខ(ខម)ដដែលប៉ុណ្ណោះ។
ប្រជាពលរដ្ឋបានរាយការណ៍មកថា៖ បន្ទាប់ពីមានពាក្យបណ្តឹង លោកឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ បានហៅចៅសង្កាត់សំរោង និងស្មៀនទៅស្នាក់ការក្រុមហ៊ុនរបស់គាត់ ប៉ុន្តែគេពុំបានបញ្ជាក់អំពីការហៅទៅជួបនេះ ជាការពិគ្រោះបញ្ហាអ្វីទេ។ ប៉ុន្តែប្រជាពលរដ្ឋឆ្ងល់ថា ហេតុអីអាជ្ញាធរត្រូវទៅជួបឈ្មួញនិងជាមេទ័ពកំពុងមានរឿងអាស្រូវករណីរំលោភដីអ្នកដទៃ។
សូមរម្លឹកថា៖ លោកឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ ត្រូវបានគេល្បីថា ជាជនដ៏ខ្លាំងខាងរំលោភដីធ្លី រត់ការយកដីរដ្ឋ បឹង គម្របព្រៃ នៅខេត្តព្រះសីហនុ ខេត្តកណ្តាល និងជាយៗរាជធានីភ្នំពេញ។ យកកម្លាំងការពារក្រុមចិនផលិតបារីដោយខុសច្បាប់នៅម្តុំវត្ត ជង្លង់ម្លូ សង្កាត់ភ្លើងឆេះរទេះ ដើម្បីចែកចាយក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ ជាក់ស្តែងកន្លងទៅបារីម៉ាក (TEXAS5 American Blend)ដែលក្រុមហ៊ុនរបស់ចិនផលិតនៅទីតាំងដីឋិតនៅខាងក្រោយវត្តជន្លុងម្លូ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបាននគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃធ្វើការឃាត់ចាប់នៅចំណុចទីតាំងសង្កាត់ទឹកល្អក់៣ ម្តុំបឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាកន្លែងស្តុកទុក និងចែកចាយទៅតាមតំបន់ចិនរស់នៅ និងបន្តដឹកចេញទៅក្រៅប្រទេសតាមច្រកខេត្តកោះកុង ខេត្តស្វាយរៀងជាដើម។
ការចុះបង្ក្រាបទីតាំងខាងលើនេះដឹកនាំដោយឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប៉ុន្តែដោយមានការអន្តរាគមន៍ពីលោកផ្កាយ៣ មួយរូប ទូរស័ព្ទទៅកាន់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានឱ្យនគរបាលសេដ្ឋកិច្ច ក៏ដកខ្លួនចេញមកវិញ បំបាត់រឿងនេះជិតឈឹងដល់បច្ចុប្បន្ន។
សូមបញ្ជាក់ថា៖ ករណីរត់ការយកដីរដ្ឋក្នុងចេតនាភូកកុហកថ្នាក់លើប្រព្រឹត្តដោយ លោកឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ នៅខេត្តព្រះសីហនុ ក៏ត្រូវបរាជ័យ រហូតដល់រាជរដ្ឋាភិបាលចេញ(សជណ)ជប លេខ៤០៣ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ គឺឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី ជម្រាបជូនមក លោកឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, រដ្ឋមន្ត្រីក្រសួងបរិស្ថាន, រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងយោង ៖ – លិខិតលេខ៦០៦ ដនស/សដភ. ចុះថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង់
– លិខិតលេខ ១៦៤ ខន០១៩ សជណ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ របស់ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
– ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ គឺទីស្តីការគណៈរដ្ឋមន្ត្រី «មិនអនុញ្ញាតឱ្យចុះបញ្ជីប័ណ្ណកម្មសិទ្ធិដីទំហំ ១១៤១ ហិកតា ក្នុងតំបន់វិនិយោគរបស់ក្រុមហ៊ុនយិៈចៀ ធូរីហ្ស៊ីម ឌីវេឡុបមេន ខមភេនី និងក្រុមហ៊ុនអេវើហ្គ្រីន សាកសេស មែន អេស៊ាវីហ្សេត ឌីវេឡុបមេន របស់ឈ្មោះ ភឺន ផល្លា ,លឹម សុជាតិ ,និងឈ្មោះ សាយ សោកា ភរិយាលោក ភឺន ផល្លា អាចជាករណីធ្វើឯកសារមិនប្រក្រតី។
ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ បានអៈអាងប្រាប់អង្គភាព នគរដ្រេហ្គន ថា៖ រឿងដីនោះ ការពិតលោកបានទិញពីប្រជាពលរដ្ឋ ដែលសុីញ៉េត្រឹមភូមិ-ឃុំ ក្រោយមកដីនេះស្ថិតនៅក្នុងដីឧទ្យានជាតិទើបរាជរដ្ឋាភិបាលមិនចេញប័ណ្ណអោយ ហើយរាជរដ្ឋាភិបាល បានប្រគល់ទៅអោយក្រុមហ៊ុន យូនីគ្រីន ធ្វើការវិនិយោគរយៈពេល៩០ឆ្នាំ ដូច្នេះបើរាជរដ្ឋាភិបាលដកហូត ឬអោយក្រុមហ៊ុនវិនិយោគ គឺលោកមិនត្រូវតវ៉ាឡើយ ជាសិទ្ធរបស់រាជរដ្ឋាភិបាលបង្កើតចំណូលសេដ្ឋកិច្ចជាតិតាមរយៈការវិនិយោគនេះ។
លោកឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ បានបន្សល់ទុកនូវរឿងអាស្រូវជាច្រើនក្នុងអំណាចជាមេទ័ព ជាមួយការប្រើប្រាស់កងកម្លាំង ឡានសុីរ៉ែន រថយន្ត(ខម) បម្រើអោយផលប្រយោជន៍បុគ្គល ជៈឥទ្ធិពលដ៏អាក្រក់ដល់អង្គភាព កងពលតូចលេខ៧០ ដែលមិនបានជាប់ពាក់ព័ន្ធនិងមុខរបរគាត់ ខាងរំលោភដីធ្លីនេះ៕
ដោយ៖ សុខ ខេមរា