រថយន្តកុងតឺន័របើកលឿនជ្រុលបុករង្វង់មូលចោមចៅក្រឡាប់ផ្ងារជើងសំណាងមិនមានអ្នករបួស

ចែករំលែក៖

ភ្នំពេញ៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយបង្កឡើងដោយសារតែរថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿនខណៈមកដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនបានជ្រុលបុកឃឿនសួនច្បាររង្វង់មូលចោមចៅ​បណ្តាលអោយក្រឡាប់ផ្ងារជើងច្រងាង តែសំណងល្អមិនរងរបួសដល់មនុស្ស ។

image2

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៤​ ទាបភ្លឺថ្ងៃទី៤​ ខែមករា​ ឆ្នាំ​២០១៦​ នៅចំណុចសួនរង្វង់មូលចោមចៅខាងត្បូង​ តាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងភូមិថ្នល់បំបែក​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍​សែនជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតគេបានឃើញរថយន្តកុងតឺន័រ​ ពណ៌​ទឹកប្រាក់​ ឆ្នូតខៀវពាក់ស្លាកលេខតាកែវ3A-0120 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត​ ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុបានបួងចង្កូតបត់ស្តាំទៅតាមផ្លូវជាតិលេខ៣វិញ​ ដោយបួងមិ​នទាន់ក៏ជ្រុលបុកឃឿនសួនច្បាររង្វង់មូលចោមចៅបណ្តាលអោយក្រឡប់ផ្ងារជើងអូសជាង១០ម៉ែត្ររងការខូចខាត​ តែសំណងល្អមិនរងរបួសដល់មនុស្ស ។

ក្រោយពេលកើតហេតុតៃកុងរថយន្តបង្កបានលូនចេញពីរថយន្តហើយគេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុត្រូវបាន សមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុ​និងធ្វើវាស់វែងតែភ្លាមនោះក៏មានដំណាងរថយន្តមកធ្វើការសម្របសម្រួលព្រោះដោយសារតែមិនមានរបួសដល់មនុស្ស ៕

image1

image3

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print