​លោកស៊ឹម សំអាតប្រធានស្នាក់ការអន្តោប្រវេសន៍បានលើកក្នុងកិច្ចប្រជុំថា “ពិបាកក្នុងទទួលធ្វើបែបបទឆ្លងដែនជូនភ្ញៀវ ព្រោះទីតាំងតូច”

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ភ្ញៀវជាតិ និងអន្តជាតិមានការពិបាកក្នុងការបំពេញបែបបទចេញចូលនៅច្រកទ្វារអន្តជាតិនេះបើតាមការលើកឡើងរបស់លោកស៊ឹម សំអាតប្រធានស្នាក់ការអន្តោប្រវេសន៍ច្រកទ្វារអន្តជាតិប៉ោយប៉ែត ក្នុងកិច្ចប្រជុំគណៈកម្មការ​អន្តរក្រសួងដើម្បីសម្រួល​ការធ្វើដំណើរ និងដឹកជញ្ជូន​ភ្ញៀវទេសចរ​នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ ។

20160103_093710

កាលពីព្រឹក​ថ្ងៃទី៣ ​ខែមករា ឆ្នាំ២០១៦ ​នៅសណ្ឋាគារ ​លី ហេងឆាយតាមបណ្ដោយផ្លូវជាតិលេខ៥ ឋិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ក្រុងប៉ោយប៉ែត​ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផលអគ្គនាយកនៃអគ្គដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម ហោ សារុនអនុរដ្ឋលេខាធិការក្រសួងទេស ឯកឧត្តម គោ ស៊ុម សារឿតអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីរាជការក្រោមឪវាទគ្រប់ស្ថាបន័ប្រហែលជា១០០នាក់ ៕

លោក ស៊ឹម សំអាតបានបន្តថា នៅច្រកទ្វារអន្តជាតិប៉ោយប៉ែតមានពីចំណុចជាសារៈសំខាន់ ទី១គីផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ និងទី២បំពេញបែបបទជូនភ្ញៀវជាតិ និងអន្តជាតិ ។ លោកថា ពាក់ពន្ធផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍គីមានការស្មុគស្មាញនៅច្រកទ្វារអន្តជាតិ ដែលប្រជាពលរដ្ឋគាត់មិនយល់បញ្ហាសណ្ដាប់ធ្នាប់ពេល កំលាំងលោកធ្វើការម្ដងៗតែងតែឈមនៅពាក្យសំដីពីសំណាក់អ្នកលក់ផ្សេងៗ រួមទាំងម៉ូតូឌុបផងដែរ ។

លោកបញ្ជាក់ថា ចំពោះភ្ញៀវទេសចណ៏ដែលមកដល់ទីតាំងបំពេញបែបបទចេញ និងចូលក្នុងប្រទេសនៅចំណុចច្រកទ្វារមានការលំបាកកន្លែងតូចចង្អៀតមិនអំណោយផល នៅលើចិញ្ចើមផ្លូវហើយបន្ទប់រងចាំមានតែ៤ ទទឹងមាន២ម៉ែត្រ ដូច្នេះធ្វើឲ្យភ្ញៀវនៅឈររងចាំ ហើយភ្ញៀវដែលមកបំពេញបែបបទលើសពី៣០នាក់គី ហៀមកដល់ផ្លូវជាតិ មិនមានទីតាំងគ្រប់គ្រាន់ឲ្យគាត់ឈរនោះទេ ចិញ្ចើមផ្លូវអស់ដូច្នេះមានតែចង្អៀតហៀរហូតដល់ចឹញ្ចើមផ្លូវកាស៊ីណូរីសត​ ដូច្នេះកំលាំងរបស់លោកតែងតែយកចិត្តទុកដាក់ ។ កន្លងមកគីមិនមានការិះគន់ បើក្នុងករណីភ្លៀងវិញភ្ញៀវដែលមកបំពេញបែបបទត្រូវកំលាំងរបស់លោកយកឆ័ត្រឈរបាំងឲ្យ ហើយគាត់ក៏នៅឈរជាមួយកំលាំងយើងដែរ តែមិនដឹងថាដោះស្រាយរបៀបណា? ម្យ៉ាងទៀតភ្ញៀវជាតិ និងអន្តជាតិបូកទាំងពលករផងនោះក្នុង១ថ្ងៃៗ ចាប់ពី១ពាន់នាក់ទៅពីរពាន់នាក់ឯណោះ ។ ក្នុងក្នុងកិច្ចប្រជុំគណៈកម្មកាអន្តរក្រសួងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថា មន្ត្រីដែលនៅទីនេះមានការលំបាកក្នុងការទទួលភ្ញៀវទេសចរណ៏ប៉ុន្តែក្រុមការងារនៅតែសំរួលដល់អ្នកដំណើរ​​​​​​​​​​បានល្អ បើទោះមានការលំបាកនៅច្រកទ្វារអន្តជាតិប៉ោយប៉ែត ។

លោកបញ្ជាក់ថា កន្លងមកក៏មិនសូវមានបញ្ហាដែរនៅច្រកទ្វារនេះ ទោះជាយ៉ាងណាក៏ត្រូវខំលើកស្ទួយកិច្ចសហការណ៍ ប្រទេសទាំង២ កម្ពុជា-ថៃនៅច្រកទ្វារ និងបង្កើនភាពស្និទ្ធស្នាលឲ្យបានច្រើនផងដែរ ៕

20160103_093632

20160103_094007

20160103_100528

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print