ភ្នំពេញ៖បុរសម្នាក់ជាជនជាតិចិនរួមជាមួយដៃគូស្ត្រីជាជនជាតិវៀតណាមជិះម៉ូតូកង់បីឥណ្ឌាត្រូវបានក្រុម ជនសង្ស័យជិះរថយន្តស្តារិចធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិអស់លុយ400$នឹងលិខិតឆ្លងដែងចំនួនមួយក្បាលទូរស័ព្ទដៃមួយគ្រឿង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២នឹង០៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៩តាមបណ្តោយផ្លូវលេខ២៤២កែងផ្លូវលេខ៥៥ស្ថិតនៅក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញស្ត្រី ម្នាក់ជាជនជាតិវៀតណាមប៉ុន្តែគាត់កែភេទជាស្រីអាយុទើបតែ២៤ឆ្នាំតែប៉ុណ្ណោះធ្វើការនៅក្នុងណាហ្គាវើល ២ជនរងគ្រោះនិងមិត្តភក្តិម្នាក់ទៀតជាជនជាតិចិនបានបបួលស្ត្រីជនជាតិវៀតណាមទៅផ្ទះគាត់ដើម្បីផឹកស៊ីខណពេលហៅម៉ូតូកង់បីឥណ្ឌាពណ៌សមិនចាំស្លាកលេខជិះមកដល់ចំណុចផ្លូវលេខ២៤២កែងផ្លូវលេខ៥៥ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកស្តារិចពណ៌ខ្មៅមិនចាំស្លាកលេខជនសង្ស័យមានគ្នា៤នាក់ចុះមកធ្វើសកម្មភាពភ្ជង់ប្លន់យកសម្ភារះលុយចំនួន400$នឹងទូរស័ព្ទដៃមួយគ្រឿងលិខិតឆ្លងដែនចំនួន១យកទៅបាត់ដោយសុវត្ថិភាពចំណែកឯបុរសជនជាតិចិនត្រូវជនសង្ស័យចាក់អោយមានរបួសផងដែលពេលភ្លាមនោះស្ត្រីជនជាតិវៀតណាមបានរត់ឡើងម៉ូតូកង់បីអោយគេដឹកទៅដល់វត្តលង្កាអោយអង្គរក្សជួយបង្កការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋរួមជាមួយសមត្ថកិច្ចចុះមកដល់ទីតាំងកន្លែងកើតហេតុដើម្បីសួរនាំហើយករណីខាងលើនេះមានជាញឹកញាប់។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចតុមុខដើម្បីអោយសមត្ថកិច្ចតាមស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមច្បាប់៕ធឿនព្រែកជ័យ