រួមភេទខ្លាំងរហូត ឈានដល់គាំងបេះដូងស្លាប់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់បានដេកគាំងបេះដូងស្លាប់ កាលពីថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៩ នៅចំណុចភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោងខេត្តឧត្ដរមានជ័យ។
សាកសពឈ្មោះ ជុំ ពិជ័យ ភេទ ប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា៖នៅពេលព័ត៌មាន ថាមានករណីមនុស្សស្លាប់ កម្លាំងជំនាញនគរបាលក្រុង បានសហការណ៍ជាមួយកម្លាំជំនាញការិយាល័យបច្ចេកទេស និងគ្រូពេទ្យ មន្ទីរពេទ្យបង្អែកខេត្ត ធ្វើការត្រួតពិនិត្យសាកសព។
អោយសមត្ថកិច្ច បានធ្វើការសន្និដ្ឋានថា សាកសពបានស្លាប់ដោយ សារគាំងបេះដូង ប្រាកដមែន មូលហេតុ បណ្តាលមកពីការរួមភេទ ។

ក្រោយការពិនិត្យកោសល្យវិច្ច័យរួចសមត្ថកិច្ចបានប្រគលសាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

...

ដោយ៖ ប៉ែន នួន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print