ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរបង្ហោះនៅលេីហ្វេសប៊ុក មុនពេលចូលរួមបើកពិព័រណ៍ផលិតផលខែ្មរ និងទំនិញនាំចេញ-នាំចូលនៅកោះពេជ្រ «សូមចូលរួមបង្ហោះផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ពិភពលោកអោយបានច្រើន ដើម្បីចូលរួមលើកស្ទួយផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ» ។
ពិធីនេះនឹងបេីកដាក់អោយដំណេីរកាលនៅម៉ោង ៣:០០ រសៀលថ្ងៃអាទិត្យទី ១៥ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
សម្តេចតេជោបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋអញ្ជើញមកទស្សនាពិព័រណ៍ ឬទិញផលិតផលព្រមទាំងចូលរួមគាំទ្រផលិតផលខ្មែរយើងទាំង អស់គ្នា។ ទន្ទឹមនឹងនេះ សម្តេចតេជោបានណែនាំសូមចូលរួមបង្ហោះផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ពិភពលោកអោយបានច្រើន ដើម្បីចូលរួមលើកស្ទួយផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។
ស្របពេលថ្ងៃនេះចុងសប្តាហ៍ផងនោះ សម្តេចតេជោបានផ្ញេីសារតាមហ្វេសប៊ុកសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា ៕ ដោយ ៖ ជាយក្រុង