សម្តេចតេជោ​ ហ៊ុន​ សែន​ ៖​ ចូលរួមផ្សព្វផ្សាយផលិត​ផលខ្មែរទៅកាន់ពិភព​ លោកអោយបានច្រើន ដើម្បីចូលរួមលើកស្ទួយផលិត​ផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ»

ចែករំលែក៖

ភ្នំពេញ​ ៖​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​បានសរសេរបង្ហោះ​នៅលេីហ្វេសប៊ុក​ ​មុ​នពេល​ចូលរួមបើក​ពិព័រណ៍ផលិតផលខែ្មរ និងទំនិញនាំ​ចេញ-នាំចូលនៅកោះពេជ្រ​ «សូមចូលរួមបង្ហោះផ្សព្វផ្សាយផលិត​ផលខ្មែរទៅកាន់ពិភពលោកអោយបានច្រើន ដើម្បីចូលរួមលើកស្ទួយផលិត​ផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ» ។

ពិធីនេះនឹងបេីកដាក់អោយដំណេីរកាល​នៅម៉ោង ៣:០០ រសៀលថ្ងៃអាទិត្យទី ១៥ ខែធ្នូ ឆ្នាំ​២០១៩នេះ​ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​។

សម្តេចតេជោ​បានអំពាវនាវអោយបងប្អូនប្រ​ជាពលរដ្ឋ​អញ្ជើញមកទស្សនាពិព័រណ៍ ឬទិញផលិតផលព្រមទាំងចូលរួមគាំទ្រផលិតផលខ្មែរយើង​ទាំង​ អស់គ្នា។ ទន្ទឹមនឹងនេះ​ សម្តេចតេជោ​បានណែនាំសូមចូលរួមបង្ហោះផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ពិភពលោកអោយបានច្រើន ដើម្បីចូលរួមលើកស្ទួយផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។

ស្របពេល​ថ្ងៃនេះចុងសប្តាហ៍ផងនោះ​ សម្តេចតេជោ​បា​នផ្ញេីសារតាម​ហ្វេសប៊ុក​សូមជូនពរបងប្អូនជនរួមជាតិជួបតែសេច​ក្តីសុខ និងសំណាងល្អទាំងអស់គ្នា​ ៕​ ដោយ​ ៖​ ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print