ឃាតកដែលកាប់សម្លាប់មនុស្ស៣នាក់នៅស្រុកអង្គរជុំខេត្តសៀមរាបនោះបានរត់រួចចេញពីគុកហើយ

ចែករំលែក៖

ខេត្តសៀមរាប៖ ឃាតក ឈ្មោះឈន់ ឆេន អាយុ១៨ឆ្នាំរស់នៅភូមិ គោកដូងថ្មី ឃុំគោកដូង ស្រុកអង្កជុំ  ដែលបានកាប់សម្លាប់ទៅលើមនុស្ស៣នាក់ បណ្ដាលឲ្យស្លាប់នោះបានរត់រួចពីគុកហើយ កាលពីរវេលាម៉ោង៥ទៀបភ្លឺយប់មិញនេះថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីសមត្ថកិច្ច​ ស្រុកអង្គរជុំ បានបញ្ជូនមកដល់ស្នងការខេត្តសៀមរាប ហើយធ្វើសន្និសិទកាសែត កាលពីររសៀល ថ្ងៃទី៣មករាឆ្នាំ២០១៥ ។

12015_1677767185795893_8934940349798032264_n

លោកឧត្តមសេនីយ៍ត្រីថង សាគុណស្នងការរងខេត្តសៀមរាប ទទួលបន្ទុកផែនកណ្ដាល យុត្តធ៌បានឲ្យដឹងនៅម៉ោង១០ និង៥១នាទីព្រឹកថ្ងៃច័ន្ទនេះពិតជាមានករណីឃាតកដែលសម្លាប់មនុស្ស៣នាក់រត់បាត់មែនគឺបានរត់នៅម៉ោង៥ជិតភ្លឺដោយសារតែថ្ងៃច័ន្ទត្រូវគោរពរទង់ជាតិតែរហូតមកដល់ពេលនេះសមត្ថកិច្ចកំពុងតាមប្រម៉ាញ់ចាប់មកវិញ ចំណែកអ្នកទទួលមើលការខុសត្រូវអាចប្រឈមនឹងការពិន័យ ។

បើយោងតាមអធិការស្រុកអង្គរជុំបានឲ្យដឹងថា នេះឃាតកម្មគិតទុកមុនកើតឡើងនៅចំណុច​ ក្នុងព្រៃផ្លូវទៅចំការ ខាងកើតភូមិគោកភ្នៅ ឃុំគោកដូង ចម្ងាយប្រមាណ ១៥គីឡួម៉ែត្រ ជនរងគ្រោះស្លាប់ទាំង៣នាក់ដែលមានឈ្មោះ ទី១. អ៊ាង សួយ ភេទប្រុស អាយុ ៨ឆ្នាំ នៅភូមិ គោកដូងថ្មី ឃុំគោកដូង​ ទី២.ឈ្មោះ មាឌ យ៉ា ភេទប្រុស អាយុ ១៣ឆ្នាំ និងទី៣.ឈ្មោះមិចកញ្ញា ហៅក្អាត់ ភេទប្រុស នៅភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ចំណែកជនដៃដល់បានស្ទាក់កាប់ទៅលើជនរងគ្រោះ ៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដា ស៊េរីឆ្នាំ ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-6878 ខណ់ៈពេលកំពុងជិះទៅលេងខ្ទមចំការសង្សាររបស់ខ្លួន ៕

1465192_158626034503095_5715971188016491570_n

1931099_1665568330382659_1509411302360483638_n(1)

1558435_158727927826239_4551713761266908384_n

...

ដោយ៖ ប៊ុន រិទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print