ខេត្តស្វាយរៀង៖ មេភាស៊ីផ្សាវាលយន្តថ្មីដែលទើបតែឡើងតំណែងបានជិតមួយខែនេះហាក់ពុំអើពើររឿងសំរាមចោលពាសវាលពាសកាលធំក្លិនស្អុយអសោចតាមដងផ្លូវជុំវិញផ្សារ ជាពិសេសនោះបណ្ដោយអោយក្រុមអាជីករមួយចំនួនយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរយ៉ាងអាណាធិបតេយ្យដោយគិតតែប្រមូលភាស៊ីគ្មានគិតពីសុខភាពរបស់ប្រជាពលរដ្ឋ និងធ្វើអោយកកស្ទះចរាចរណ៍ក្នុងការធ្វើដំណើរផងដែរ ។
យោងតាមសេចក្ដីរាយការណ៏បានបង្ហើបអោយដឹងថាអ្នកដេញភាស៊ីផ្សាវាលយន្តថ្មីនេះត្រូវបានគេស្គាល់ឈ្មោះថាលោកស្រី សូថាវី ហៅយាយញាញ់ដែលមានទីលំនៅក្នុងក្រុងស្វាយរៀងដេញ ។
តាមប្រជាពលរដ្ឋដែលធ្វើដំណើរទៅទិញទំនិញក្នុងផ្សាវាលយន្តបាននាំគ្នារិះគន់ថាចាប់តាំងពីមេភាស៊ីផ្សាថ្មីមកគ្រប់គ្រងផ្សារនេះធ្វើអោយអ្នកលក់ដូរមានភាពរញ៉េរញៃ និងចោលសំរាមពាសពេញផ្លូវមិនគិតពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេមិនតែប៉ុណ្ណោះយកផ្លូវសាធារណៈលក់ដូរបង្កការកកស្ទះចរាចរណ៏ស្ទើររាល់ថ្ងៃ ។
ទោះបីជាយ៉ាងណាប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជុំវិញផ្សាវាលយន្តនេះសូមសំណូមពរដល់លោកអភិបាលខេត្តនិងស្ថាប័នដែលពាក់ពន្ធ័មេត្តាពិនិត្យមើលការគ្រប់គ្រងរបស់មេភាស៊ីផ្សាវាលយន្តថ្មីដែលកំពុងតែអនុវត្តខុសពីច្បាប់ក៏ដូចជាសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលនាំអោយថ្នាំងថ្នាក់ដល់អាជីករនិងប្រជាពលរដ្ឋ ។
នារសៀលនេះភ្នាក់ងារយើងមិនអាចសុំការបំភ្លឹពីលោកស្រីសូថាវី បានទេព្រោះមិនមានលេខទូរសព្ទ័ ៕
ដោយ៖ យឹម សុថាន