ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ បើគ្មានfacebookទេ ខ្ញុំក៏មិនអាចទទួលបានព័ត៌មានពិត និងតម្រូវការជាក់ស្តែងប្រជាពលរដ្ឋមួយចំនួនដែរ

-សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពន្លឿនការចុះហត្ថលេខាលើលិខិតថ្កោលទោស លើពាក្យស្នើសុំទាំងឡាយ ដើម្បីយកទៅធ្វើអ្វីមួយ (សម្តេចតេជោ ហ៊ុន សែន ទទួលព័ត៌មានថា មានការយឺតយ៉ាវ នាំឱ្យមានថ្នាំងថ្នាក់)
-សម្តចេតេជោ ហ៊ុន សែន៖ ការប្រឡងចូលក្របខណ្ឌរដ្ឋ គឺមិនតម្រូវ និងមានការចាំបាច់ ឱ្យមានការពិនិត្យសុខភាពទៀតទេ ឡើយ(ការពិនិត្យសុខភាពកន្លងមក នាំភាពរញ៉េរញ៉ៃ និងជាសំបុកពុករលួយ)
-សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំ២០២០ ក្រសួងសុខាភិបាល និងជ្រើសរើសមន្ត្រីរាជការបម្រើក្នុងវិស័យសុខាភិបាល៣០០០នាក់, ក្រសួងអប់រំ យុវជន និងកីឡាចំនួន៣០០០នាក់ដែរ។
-សម្តេចតេជោ ហ៊ុន សែន៖ ប៉ុន្មានថ្ងៃនេះ មានអ្នកមិនយល់ការមួយចំនួនបាននិយាយរឿងការធ្វើសមយុទ្ធយោធាសង្គ្រោះប្រជាពលរដ្ឋ(កម្ពុជា-វៀតណាម)នៅខេត្តស្វាយរៀង ដែលគ្រោងចាប់ផ្តើមពីថ្ងៃទៅ១៨ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ។ សមយុទ្ធនេះ គឺធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់ខ្ញុំ(សម្តេចតេជោ ហ៊ុន សែន) ដើម្បីត្រៀម បង្ការ សង្គ្រោះប្រជាពលរដ្ឋ..!! សមយុទ្ធដូចគ្នានេះ នឹងធ្វើឡើងជាមួយប្រទេសក្បែរខាងរួមមាន៖ថៃ និងឡាវផងដែរ។ សូមកុំមានការព្រួយបារម្ភ
-សង្កថាសម្តេតេជោ ហ៊ុន សែន សំណេះសំណាល និងប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបានចប់នៅវេលាម៉ោង០៩ និង៤១នាទី៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print