សម្តេចតេជោ​ប្រកាស​ផ្តល់ក្របខណ្ឌ​ចំនួនពីរស្ថាប័នក្រសួងសម្រាប់ឆ្នាំ​២០២០

ចែករំលែក៖

ភ្នំពេញ​ ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្តល់ក្របខណ្ឌដល់ក្រសួងពីរសម្រាប់ឆ្នាំ២០២០ គឺក្រសួងអប់រំយុវជន និងកីឡា ចំនួន ៣,៦០០នាក់ និង ក្រសួងសុខា​ភិបាល ចំនួន ១,៣០០នាក់ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០១៩ នៅកោះពេជ្យ ក្នុងពិធី​ប្រគល់​សញ្ញា​បត្រ​និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ថា​ ក្របខណ្ឌដែលត្រៀមនឹងផ្តល់ជូនក្រសួងទាំង២ខាងលើនេះ គឺដោយសារកំណើនៃ​ សិស្សានុសិស្សដែលកើនឡើងជារៀងរាល់ឆ្នាំ ។

ទន្ទឹមនឹងនោះដែរ ក៏មានមន្រ្តីចាស់ៗមួយចំនួនត្រូវបានចូលនិវត្តន៍ ដែលតម្រូវអោយមានការជ្រើរើសបុគ្គលិកមន្រ្តីរាជការបន្ថែម ហើយនេះក៏ដូចគ្នានឹងវិស័យសុខាភិបាលផងដែរ ដែលរាជរដ្ឋាភិបាលត្រូវបង្កើនទាំងអគារពេទ្យ និងធនធានគ្រូពេទ្យអោយកាន់តែច្រើនឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋចាប់តាំងពីទីក្រុងរហូតដល់ជនបទ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print