ប៉ុនប៉ងធ្វើអត្តឃាតរហូតសម្រេច ចោលកូន និងម្ដាយចាស់យ៉ាងសង្វេក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសដែលម្ដាយបង្កើតអះអាងប្រាប់សមត្តកិច្ច មានជំងឺសសៃប្រសាទបានធ្វើអត្តឃាត(ចងក)លើដើមស្ដៅ បន្ទាប់ប៉ុនប៉ងជាច្រើនដងនាពេលកន្លងមកហើយនោះ នៅគ្រាដែលពួកគាត់នាំគ្នាទៅច្រូតស្រូវ ។

ហេតុការណ៍ធ្វើអត្តឃាតរហូតបានសម្រេចខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១២ និង៤៦នាទី រសៀលថ្ងៃអាទិត្យ ៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចដើមស្ដៅតាមភ្លឺស្រែក្បែភូមិ ស្ថិតក្នុងភូមិអូរអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ ជនរងគ្រោះ(ស្លាប់)ដោយធ្វើអត្តឃាងខាងលើឈ្មោះ អ៊ុក ប៊ុនឈឿន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ(បែកគ្នា)បន្សល់នូវចំណងដៃកូនប្រុសតូចម្នាក់ រស់នៅក្នុងបន្ទុកគ្រួសារម្នាយជាស្រ្តីមេម៉ាយ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។

របាយការណ៍នគរបាលបន្តថា ជនរងគ្រោះ(អ៊ុក ប៊ុនឈឿន) ធ្វើអត្តឃាត(ចងក)ដោយយកខ្សែអង្រឹងឡើងចងព្យួកទៅមែកដើមស្ដៅដែលមានកម្ពស់ប្រមាណ ៣,៥០ម៉ែត្រ នៅគ្រាដែលពួកគាត់នាំគ្នាទៅច្រូតស្រូវ ម្ដាយរវល់តែខំច្រូតស្រូវពុំបានមើលកូនប្រុសរងគ្រោះរបស់គាត់នេះទេ លុះឡើងពីស្រែមករកម្លប់ជ្រកឃើញកូនចងកស្លាប់បែបនេះបាត់ទៅហើយ ក៍ហៅគេឯងជួយយកសពទៅផ្ទះដើម្បីរាបចំធ្វើបុណ្យ ។

របាយការណ៍ដដែលបន្តទៀតថា សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការ ចុះស្រាវជ្រាវ និងធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ ទើបអាចធ្វើការសន្ថិដ្ឋានអាចពិតជាស្លាប់ដោយចងកធ្វើអត្តឃាត ខណៈស្រ្តីជាម្ដាយអះអាងកន្លងមកជនរងគ្រោះ ធ្លាប់ផឹកថ្នាំពុលប៉ុន្តែជួយសង្រ្គោះទាន់ និងធ្វើចងកធ្វើអត្តឃាតដែរតែដាច់ធ្លាក់គ្រាន់តែរបួសតិតួច ក៍ធ្វើកំណត់ហេតុប្រគល់ទទួលសាកសពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print