ភ្លើងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់គ្នាបង្កជាគ្រោះ ទឹកជំនន់វាយប្រហារនៅម៉ាឡេ ប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ ហើយពលរដ្ឋរាប់ពាន់នាក់បាត់បង់ទីជម្រក។
ពលរដ្ឋនៅក្នុងតំបន់ ស្ថិតនៅក្នុងខេត្ត ចូហរ (Johor) របស់ប្រទេសម៉ាឡេស៊ី ហើយបើតាមការលើកឡើងរបស់អាជ្ញាធរកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ បានបញ្ជាក់ថា បញ្ហាជំនន់ទឹកភ្លៀងពេលនេះ បាននាំឲ្យពលរដ្ឋរាប់ពាន់នាក់បាត់បង់ទីជម្រក ភៀសខ្លួនចេញពីលំនៅឋានទៅរកទីកន្លែងមានសុវត្ថិភាព ។
មន្ត្រីក្នុងតំបន់បានថ្លែងប្រាប់ប្រភពព័ត៌មានថា នៅភាគខាងត្បូងនៃរដ្ឋ ចូហរ គិតមកត្រឹម៉ោង៨ព្រឹក (ម៉ោងនៅក្នុងតំបន់) ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ពលរដ្ឋជាបន្តបន្ទាប់ ត្រូវបានជម្លៀសខ្លួនចេញពីលំនៅឋាន កើនឡើងប្រហែល ៣ ៨៣៥នាក់ហើយ ។
លោក Tan Chen Choon ប្រធានគណៈកម្មការបរិស្ថាន និងការរស់នៅកាន់ប្រសើរប្រជាជនក្នុងទីក្រុងបានបញ្ជាក់ថា ចំនួនជនរងគ្រោះបាត់បង់ទីជម្រក បានកើនឡើងជាបន្តបន្ទាប់ គឺច្រើនជាង២ ៨៥២នាក់ មកពី៧៧០គ្រួសារ ដែលបានជម្លៀសខ្លួនកាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ។
លោក Choon បានបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យទឹកជំនន់ខ្លាំងនៅក្នុងសង្កាត់ Batu Pahat ហើយបានជំរុញឲ្យជំនន់ទឹកភ្លៀងនេះ កើតមានពាស់ពេញ រហូតដល់៧ស្រុកនៅពេលបច្ចុប្បន្ន ។
មន្ត្រីនាយកដ្ឋានឧតុនិយមបានប្រកាសព្រមានកម្រិតពណ៌ក្រហម ចេញព្រមានការប្រុងប្រយ័ត្នចំពោះពលរដ្ឋរស់នៅតាមតំបន់ Mersing និងតំបន់ Kota Tinggi ។ នៅតំបន់ Segamat, Muar, Batu, Pahat, Kluang, Pontian Kulai និង Johor Bahru កម្រិតព្រមានពណ៌ទឹកក្រួច និងនៅតំបន់ Tangkak កម្រិតព្រមានអាកាសធាតុពណ៌លឿង ៕