បងធម៌នាំប្រពន្ធធម៌ សើយសុខក្នុងផ្ទះសំណាក់ ប្តីតាមឃើញទាន់​

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ មានការភ្ញាក់ផ្អើលមួយនៅផ្ទះសំណាក់ហ្គោល ហ៊ុន សៀ២ ខណៈដែលមិត្តភក្កិរបស់ប្ដីត្រូវជាបងធម៌ប្រពន្ធបាននាំគ្នាចូលផ្ទះសំណាក់យ៉ាងត្រេកត្រអាលត្រូវបានប្ដីតាមទាន់ ភ្ញាក់ផ្អើលនៅវេលាម៉ោង ១០ និង៣០ នាទីព្រឹកថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០១៩ ត្រង់ចំណុចក្នុងផ្ទះសំណាក់ហ្គោល ហ៊ុន សៀ ២ ស្ថិតក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង ។

តាមការរៀបរាប់របស់មិត្តភក្កិប្ដីម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះបាននិយាយថា គេតែងតែនិយាយប្រាប់ថា ប្រពន្ធរបស់គេហាក់ដូចជាប្លែកហើយឃើញមានការឆាតទំនាក់ទំនងជាមួយបងធម៌របស់គេ តាមហ្វេសប៊ុករហូត និងចេញបាត់ពីផ្ទះជាច្រើនដង ទើបមានការតាមដានឃើញចូលផ្ទះសំណាក់ជាមួយបងធម៌ ។
មិត្តភក្កិរបស់ប្តីដែលបានតាមដាននៅព្រឹកថ្ងៃខាងលើនេះ ប្ដីរបស់ស្ត្រីមានសាហាយបានឃើញមិត្តភក្កិរបស់គេ និងត្រូវជាបងធម៌របស់ប្រពន្ធបានទិញបាយចំនួន ២ កញ្ចប់ ដូង ២ផ្លែ បានជិះម៉ូតូទៅកាន់ផ្ទះសំណាក់ខាងលើ រង់ចាំរួមរ័កជាមួយប្អូនធម៌ (ត្រូវជាប្រពន្ធមិត្តភក្កិរបស់ខ្លួន) ។

លោកបានបន្តឲ្យដឹងទៀតថា ក្រោយពីប្ដីរបស់គេឃើញ បានប្រាប់គាត់ឲ្យតាមមើលថាមិត្តភក្កិរបស់គេទិញបាយ និងដូងនោះទៅកន្លែងណា គេក៏តាមរហូតក៏ឃើញបុរសជាសាហាយបានចូលផ្ទះសំណាក់ខាងលើ ហើយគេក៏ត្រឡប់មកវិញ ក៏ជួបនឹងប្រពន្ធមិត្តភក្កិបានជិះម៉ូតូទៅ ហើយស្ត្រីផិតប្ដីឃើញមិត្តភក្កិរបស់ប្តីជិះឡានតាម ក៏ធ្វើជិះម៉ូតូហួសផ្ទះសំណាក់ ។ ក្រោយពីមិត្តភក្កិប្ដីជិះឡានហួសទៅបាត់គេក៏ត្រឡប់មកវិញចូលផ្ទះសំណាក់រួមរក្សជាមួយបងធម៌(ដែលត្រូវជាមិត្តភក្កិប្ដីរបស់ខ្លួន) ។

មិត្តភក្កិរបស់ប្ដីដែលជាអ្នកជួយតាមដានក្រោយពីឃើញប្រពន្ធរបស់មិត្តភក្កិចូលផ្ទះសំណាក់ហើយ ក៏បានទូរស័ព្ទទៅប្រាប់ប្ដីរបស់គេ ចូលទៅតាមទាន់ក្នុងបន្ទប់ផ្ទះសំណាក់ហ្គោល ហ៊ុន សៀ2 នេះ បានធ្វើការប្រតាយប្រតប់គ្នា និងបានរាយការណ៍ទៅសមត្ថកិច្ចចុះមកឃាត់ខ្លួនបុរសខាងលើ និងប្រពន្ធ រួមទាំងវត្ថុតាងមួយចំនួនដូចជាស្រោមអនាម័យដូងពីរ និងបាយពីរកញ្ចប់ ដង្កៀបកៀបសក់ និងបាននាំយកទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរ ។

ក្នុងករណីផិតក្បត់ និងមានសាហាយនេះ មិនត្រូវបានសមត្ថកិច្ចឲ្យថតនោះទេ ហើយក៏មិនបានដឹងថាបុរសសង្ស័យឈ្មោះអ្វីនឹងស្ត្រីដែលផិតក្បត់ប្ដីនោះឈ្មោះអ្វីនោះដែរ គ្រាន់តែសមត្ថកិច្ចប្រាប់ថារឿងនេះ អ្នកប្ដឹងគ្រាន់តែឲ្យបុរសជាបងធម៌ (មិត្តភក្កិ) និងប្រពន្ធរបស់ខ្លួន ធ្វើកិច្ចសន្យាបញ្ឈប់ការ ទាក់ទងជាមួយប្រពន្ធរបស់ខ្លួនតទៅទៀត ដោយសារតែគិតឃើញវែងឆ្ងាយ ជំពាក់លុយធនាគារផង កូនមានច្រើន ហើយបើសិនបែកបាក់គ្នានោះមិនដឹងថាអ្នកណាមើលកូន និងចិញ្ចឹមកូន និងអ្នកណាសងលុយធនាគារនោះទេ ៕ មាសសុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print