មានលុយ៥ពាន់រៀលជិះកង់មកពិនិត្យសសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្ត គ្រូពេទ្យប្រាប់ថាលុយអត់គ្រប់ ពិនិត្យអត់កើតទេ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ដែលមានទឹកមុខស្លេកស្លាំង បានជិះកង់ពីភូមិចំការឃ្លៃ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានចំងាយផ្លូវរាប់គីឡូ សំដៅមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ងឆ្នាំង ដើម្បីពិនិត្យសុខភាព កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ។ នៅនឹងដៃកង់របស់បុរសនេះមានថង់មួយដាក់ប័ណ្ណសមធម៌ សម្រាប់សម្គាល់អត្តសញ្ញាណគ្រួសារក្រីក្រ ប្រភេទលេខ១ ។

12470973_932475103510564_885302670_o

បុរសរូបនេះបានប្រាប់អោយដឹងថា គាត់ឈ្មោះលឹម វណ្ណដារ៉ា រស់នៅភូមិភូមិចំការឃ្លៃ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កន្លងមកគាត់គឺជាងកងទ័ពបម្រើការងារនៅ ង៧០  ។  គាត់មកមន្ទីរពេទ្យបង្អែកខេត្តនេះជាលើកទី២ហើយ កាលពីលើកមុនគាត់បានកាន់ប័ណ្ណសមធម៌នេះដើម្បីពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តដែរ ហើយកាលនោះក្រុមគ្រូពេទ្យបានអោយបង់ថវិកាចំនួន១ម៉ឺនរៀលដើម្បីបានពិនិត្យសុខភាព ។ ប៉ុន្តែនៅព្រឹកថ្ងៃ៤ ខែមករានេះគាត់មកពេទ្យម្តងទៀត ដើម្បីពិនិត្យសុខភាព ព្រោះរូបគាត់ចេះតែ អស់កម្លាំង ហេវហត់ និងឈាមច្រមុះ ដើម្បីបានថ្នាំព្យាបាល ។

បុរសរូបនេះបានប្រាប់ទាំងអារម្មណ៍ហាក់បីដូចជាមិនសូវស្រួលខ្លួនទៀតថា ថ្ងៃនេះគាត់ខំជិះកង់មកពីឆ្ងាយមកពេទ្យសង្ឃឹមថា គាត់បានពិនិត្យសុខភាព និងបានព្យាលបាល ដូចលើកមុនទៀត តែអ្វីដែលរំពឹងទុកនោះវាបានធ្វើអោយគាត់រឹតតែមានអារម្មណ៍ក្តុកក្តួល យ៉ាងពន់ពេក នៅពេលចូលទៅដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ទៅដល់កន្លែងជួបពិគ្រោះដំបូងជាមួយគ្រូពេទ្យ គាត់បានប្រាប់គ្រូពេទ្យថា គាត់ចេះតែអត់កំលាំង​ ហេវហត់ និង មានអាការៈឈាមច្រមុះ បន្ទាប់គាត់បានបង្ហាញប័ណ្ណសមធម៌ ប្រភេទលេខ១ ពេលនោះគ្រូពេទ្យបានប្រាប់គាត់ថា ប័ណ្ណតម្រូវអោយអ្នកជំងឺ បង់សេវាចំនួន១ម៉ឺនរៀល ប៉ុន្តែពេលនោះគាត់ប្រាប់មានតែ៥ពាន់រៀលទេ ជួយពិនិត្យអោយគាត់ផង ព្រោះគាត់អត់មានលុយទេ  ពេលនោះពេទ្យប្រាប់គាត់ថា អត់បានទេទាល់តែគ្រប់ចំនួន១ម៉ឺនរៀល ។

ដោយអស់សង្ឃឹមគាត់បានអូសកង់ត្រឡប់មកវិញ មកមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង​ ដើម្បីសុំអោយជួយគាត់ និងនិយាយប្រាប់អោយគេបានលឺផង ។

គាត់បាននិយាយថា ជិវិតអ្នកក្រគឺបែបនេះឯង នៅពេលមានជំងឺខ្វះតែ៥ពាន់រៀលក៏ស្លាប់បានដែរ គាត់ធ្លាប់បម្រើការងារជាកងទ័ពជួបរាល់ឧបសគ្គនៅក្នុងសមរភូមិ តែមិនដែលរុញរា និងតក់ស្លុតនោះទេ ទើបតែពេលនេះគាត់មានអារម្មថា ភ័យនិងតក់ស្លុតយ៉ាងខ្លាំង នៅពេលដែលគ្រូពេទ្យប្រាប់ថា លុយរបស់គាត់មិនគ្រប់សម្រាប់បង់សេវាពិនិត្យសុខភាពនោះហើយខ្វះតែ៥ពាន់រៀលប៉ុណ្ណោះ ។

គាត់សូមអោយអ្នកសប្បុរសមេត្តាជួយគាត់ផងពេលនេះគ្មានសង្ឃឹមអ្វីទៀតទេ ព្រោះជំងឺចេះតែយាយីរូបគាត់ ហើយលុយក៏គ្មានសម្រាប់ព្យាបាលទៀត ៕

12494112_932475040177237_575525066_o

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print