ខេត្តកណ្តាល៖ រថយន្តដឹកទំនិញ១គ្រឿងបានរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលអោយរបួសមនុស្ស២នាក់ ខូចម៉ូតូ១គ្រឿង កង់១គ្រឿង រទេះរុញ១គ្រឿង និងសម្ភារៈ មួយចំនួនទៀតនៅក្នុងផ្ទះ ចំណែកខ្លោងទ្វាចូលវត្ត វិហាកំបោរងនូវការប្រះស្រាំ ដោយឡែកអ្នកបើកបររថយន្តបង្ករត់គេចបាត់ ។
ករណីគ្រោះថ្នាកើតចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ២ ភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ រថយន្តបង្កម៉ាក ហ៊ីយ៉ាន ដាយ ជាប្រភេទរថយន្តដឹក ទំនិញចំណុះ៥តោន ពាក់ស្លាក ភ្នំពេញ3B-1378 អ្នកបើកបររត់គេចខ្លួនបាត់ ។
ជនរងគ្រោះទាំង២នាក់ មានឈ្មោះហ៊ឹន សុខា ភេទស្រី អាយុ៤៩ឆ្នាំ រង របួសក្បាល និងម្នាក់ទៀត មានឈ្មោះអ៊ូ អឿ ភេទប្រុស អាយុ១ខួប ។ ជនរងគ្រោះ ទាំង២នាក់មានទីលំនៅក្នុងភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ក្នុងករណីនេះខូចខាតសម្ភារៈ ម៉ូតូ១គ្រឿងម៉ាក ស៊ុយហ្សុយគី Nex ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ1FH-1024, កង់១គ្រឿង រោងលក់ដូរមួយចំហៀង តុ ទូ ខូចរទេះរុញមួយគ្រឿង និងប្រេះខ្លោងទ្វាវត្តវិហាកំបោ ។
សាក្សីឃើញហេតុការណ៍បានអោយដឹងថា មុនពេលគ្រោះថ្នាក់អ្នកបើកបររថយន្តបើកក្នុងល្បឿនលឿននៅទីប្រជុំជនទិសដៅពីភ្នំពេញទៅតាកែវ។ មកដល់កន្លែងកើតហេតុមាន រថយន្តមួយគ្រឿងទៀត បើកចេញ ពីផ្លូវក្នុងភូមិឡើងមកផ្លូវជាតិលេខ២ ។ ពេលជួបឧបសគ្គនៅពីមុខធ្វើអោយអ្នកបើកបររថយន្តដឹកទំនិញបានបួងចង្កូតគេច ក៏ជ្រុលទៅបុកចូលផ្ទះប្រជាពល រដ្ឋនៅខាងឆ្វេងដៃ បណ្តាលអោយរងការខូចខាតសម្ភារៈមួយចំនួន និងរបួស មនុស្ស២នាក់ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍ដើម្បីសម្រួលចរាចរណ៍កុំអោយកកស្ទះ និងយករថយន្តបង្ករួមជាមួយម៉ូតូរបស់ជនរងគ្រោះ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីដោះស្រាយតាមច្បាប់ ៕
...
ដោយ៖ សណ្តោស