ខេត្ដស្ទឹងត្រែង៖ កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦នៅ ខេត្ដស្ទឹងត្រែង បានរៀបចំពិធីមិទ្ទីញរំលឹកខួបអនុស្សាវរីយ៍ លើកទី៣៧ថ្ងៃជ័យជំនះ៧មករាឆ្នាំ១៩៧៩ ថ្ងៃ៧ ខែមករា ឆ្នាំ២០១៦។
ពិធីនេះបានរៀបចំធ្វើនៅក្នុងភោជនីយដ្ឋានសុខសម្បត្ដិក្រោមអធិបតភាពលោក ឡូយ សុផាត អ្នកដំណាងរាស្ដ្រមណ្ឌល ស្ទឹងត្រែងសមាជិកនិងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ដស្ទឹងត្រែង លោក ម៉ុម សារឿន អភិបាលខេត្ដអភិបាល រងនៃគណៈអភិបាលខេត្ដប្រធាននិងសមាជិកក្រុមប្រឹក្សាខេត្ដ មន្ដ្រីរាជការ កង កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក គ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ចូលរួមជិត១០០០នាក់។
លោក ឡូយ សុផាត អ្នកដំណាងរាស្ដ្រ មណ្ឌលស្ទឹងត្រែងប្រធានកិត្ដិយសគណ បក្សប្រជាជនកម្ពុជាបានថ្លែងក្នុងមិទ្ទីញ រំឭកខួបលើកទី៣៧នៃទិវាជ័យជម្នះ៧មករា (៧.១.១៩៧៩-៧.១.២០១៦) ថ្ងៃនេះជា ទិវាគម្រប់ខួបលើកទី៣៧នៃមហាជ័យជម្នះ ជាប្រវត្ដិសាស្ដ្ររបស់ប្រជាជនកម្ពុជាលើរបបប៉ុលពត នាថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យមានជីវិតឡើង វិញរួចផុតពីគ្រោះមហន្ដរាយប្រល័យពូជសាសន៍ដែលរបបដ៏ឃោរឃៅយង់ឃ្នង នេះបានបង្កឡើង។ ផ្ដើមពីជ័យជម្នះ៧ មករានេះហើយដែលធ្វើឱ្យប្រជាជនកម្ពុជា មានអ្វីៗនៅថ្ងៃនេះនិងមានអនាគតប្រកបដោយក្ដីសង្ឃឹម។ ខួបលើកទី៣៧នៃទិវា ជ័យជម្នះ៧មករាឆ្នាំនេះប្រព្រឹត្ដិទៅក្នុង ស្ថានភាពដែលសភាពការណ៍ទូទៅនៃព្រះ រាជាណាចក្រកម្ពុជាកំពុងមានការវិវត្ដន៍ល្អលើគ្រប់វិស័យ។
លោក ម៉ុម សារឿន អភិបាលនៃគណៈ អភិបាលខេត្ដស្ទឹងត្រែងបានរំឭកពីអតីត កាលថាកាលពីរបប៣ឆ្នាំ៨ខែ២០ថ្ងៃ កាលណោះហេដ្ឋារចនាសម្ព័ន្ធនានារបស់ ខេត្ដត្រូវរងការបំផ្លាញខ្ទេចខ្ទីគ្មានសល់ ប្រជាពលរដ្ឋត្រូវបានពួកអាវខ្មៅគាបសង្កត់ បិទសិទ្ធិសេរីភាព គ្មានការតវ៉ា ព្រមទាំង ធ្វើទារុណកម្មកាប់សម្លាប់ប្រជាជនជាច្រើន នៅក្នុងប្រទេស។ ថ្ងៃនេះយើងប្រារឰខួប លើកទី៣៧ថ្ងៃមហាជ័យជម្នះ៧មករាធ្វើឱ្យយើងទាំងអស់គ្នាបានរស់រានមានជីវិត ឡើងវិញហើយមានការរីកចម្រើននូវ ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យបែប នេះក៏ដោយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្ដិព្រឹទ្ធ បណ្ឌិតពីសម្ដេចអគ្គមហាសេនាតេយ្យតេជោ ហ៊ុន សែនប្រមុខដឹកនាំប្រទេស។
លោក ម៉ុម សារឿន បានសង្កត់ធ្ងន់ថា សូមឱ្យស្មារតី៧មករាដក់ជាប់ក្នុងបេះដូង មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ពលរដ្ឋគ្រប់ៗរូបជាអមតៈ៕
ដោយ៖ អ៊ុច សាវុទ្ធ