ខេត្ដកំពង់ឆ្នាំង៖ សំណល់បន្លែស្អុយ រលួយនិងថង់បា្លស្ទិកនៅមាត់ទន្លេផ្សារក្រោម ក្រុងកំពង់ឆ្នាំងកំពុងបង្កផលប៉ះពាល់ដល់ បរិស្ថាននិងភ្ញៀវទេសចរ ប៉ុន្ដែមេការកម្ម ករគ្រប់គ្រងសកម្មភាពដោះដូរបន្លែ ផ្លែ ឈើនិងត្រីសាច់ដែលបង្កឱ្យមានសំណល់កាន់តែច្រើននៅតំបន់នោះអះអាងថា គេបានណែនាំដល់អាជីវករឱ្យទុកដាក់សំរាម ឱ្យបានត្រឹមត្រូវនិងបានសម្អាតរួចដុតចោល ជាប្រចាំ។
ក្រុមអាជីវករដែលកំពុងបោះតង់និង ដាក់ឆត្រលក់បន្លែត្រីសាច់នៅមាត់ទឹក ជាង៤០កន្លែងឱ្យដឹងថា ប្រភពនៃការ បញ្ចេញសំរាមឬថង់បា្លស្ទិកច្រើនគឺអ្នក ដើរលម្ហែនិងអង្គុយលេងតាមមាត់ទន្លេ ដែលបានបោះសំរាមនិងសំណល់នំចំណី ចូលទន្លេពេលហូបរួច។ ក្រុមអាជីវករ បញ្ជាក់ថា ការពិតថង់បា្លស្ទិកនិងកាក សំណល់មិនរលាយយ៉ាងច្រើនបានធ្លាក់កប់ នៅមាត់ទន្លេដោយសារតែសកម្មភាព របស់មនុស្ស។
អាជីវករលក់សាច់ជ្រូក បន្លែ ត្រសក់ ស្រូវនិងពងទាបាននិយាយស្រដៀង គ្នាថា ចាប់ពីខែធ្នូនៃឆ្នាំនីមួយៗទឹកទន្លេចាប់ផ្ដើម ស្រកហើយពួកគាត់ក៏ចាប់ផ្ដើមដាក់កន្លែង លក់ដូរទៅតាមកម្ពស់ទឹកតែបានគ្រប់ គ្រងសំរាមត្រឹមត្រូវដោយប្រមូលដុតចោល ឬយកទៅដាក់ក្នុងធុងសំរាមនៅខាងលើ ច្រាំងទន្លេ។ នៅពេលទឹកស្រកទើបឃើញ ថង់បា្លស្ទិកកកទាំងដុំៗនិងហើររប៉ាត់រប៉ាយដែលកប់ចោលជាច្រើនឆ្នាំហើយនោះ កាន់តែច្រើនឡើងៗ។
មេការគ្រប់គ្រងកម្មករនិងសណ្ដាប់ ធ្នាប់នៅកំពង់ផែផ្សារក្រោមក្រុងកំពង់ឆ្នាំង លោក សួន ចំណាន បញ្ជាក់ថា បញ្ហា សំរាមនិងសំណល់ដែលនៅសល់ពីក្រុម អាជីវករត្រូវវេចខ្ចប់យកទៅដាក់ក្នុងធុងសំរាមនៅខាងលើច្រាំងទន្លេមិនអស់នោះគឺក្រុមកម្មកររបស់លោកតែងតែប្រមូល ដុតចោលនៅរាល់ពេលល្ងាច ។
អនុប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ឆ្នាំង ទទួលបន្ទុកកិច្ចការអប់រំនិងត្រួតពិនិត្យការបំពុលបរិស្ថានលោក គឹម ច័ន្ទបូផាត ថ្លែងថា បញ្ហាសំរាមនៅតំបន់កំពង់ផែ ផ្សារក្រោមគឺជាបន្ទុករបស់អ្នកដេញថ្លៃ បានផ្នែកដឹកជញ្ជូនភ្ញៀវទេសចរប៉ុន្ដែ លោកថាសំរាមនិងថង់បា្លស្ទិកនៅទីនោះ មានចំនួនតិចតួចប៉ុណ្ណោះហើយក៏មាន រថយន្ដចេញចូលដឹកសំរាមទាំងនោះយក ទៅបោះចោលជាប្រចាំដែរ ។
បរិមាណសំរាមនៅទូទាំងក្រុងកំពង់ឆ្នាំង មានចន្លោះពី៨ទៅ១០តោនក្នុងមួយថ្ងៃ ហើយមិនទាន់មានកន្លែងទុកដាក់ឱ្យបាន ត្រឹមត្រូវនៅឡើយទេ។ អាជ្ញាធរខេត្ដកំពង់ ឆ្នាំងសង្ឃឹមថា នឹងមានកន្លែងកែច្នៃ ឬ ទុកដាក់សំរាមបានត្រឹមត្រូវលើផ្ទៃដីទំហំ ប្រមាណ១០ហិកតានៅក្នុងឆ្នាំ២០១៦ឬ ដើមឆ្នាំ២០១៧ខាងមុខដោយមានជំនួយ នៃគម្រោងអភិវឌ្ឍន៍ក្រុងកំពង់ឆ្នាំងរបស់ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិហៅកាត់ថា យូអិនឌីភី (UNDP) ៕
ដោយ៖ សហការី