បក្សប្រជាធិបតេយ្យចោទប្រកាន់ ត្រាំ ថាក្បត់ជាតិ

ចែករំលែក៖

គណបក្សប្រជាធិបតេយ្យ បានចោទប្រកាន់​ប្រធានាធិបតីដូណាលត្រាំ ធ្វើឲ្យ ក្តីសង្ឃឹមជាប់ឆ្នោត ប្រធានា​ធិបតីអាមេរិក អាណត្តិទីពីររបស់លោកត្រាំ កាន់តែឃ្លាតឆ្ងាយ​ក្រោយ ពេលបក្សប្រជាធិបតេយ្យ បានចោទប្រកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពីបទ​«ក្បត់ជាតិ» ដោយអនុញ្ញាតឲ្យបរទេស​ជ្រៀត​ជ្រែក​កិច្ចការបោះឆ្នោតរបស់អាមេរិក​។

នៅមុនពេលបោះឆ្នោត ការចោទប្រកាន់ទោសទៅលើលោក ត្រាំ នោះ សភាអាមេរិកបានប្រកាសរបាយការណ៍លម្អិត មានកម្រាស់៦៥០ទំព័រ ស្តីពីការចោទប្រកាន់ទោសប្រធានានាធិបតី ​ដូណាល់ ត្រាំ​ ដោយក្នុងនោះមាននិយាយថា ​លោក ត្រាំ​«ក្បត់ជាតិ»។

លោក ត្រាំ ទទួលរងការចោទប្រកាន់ពីរករណី ក្នុងនោះកេងប្រវញ្ចអំណាច រារាំងសភាព​ស្រាវជ្រាវ និងដាក់គំនាបទៅលើប្រទេសអ៊ុយក្រែន ដើម្បីឲ្យបើកការស្រាវជ្រាវទៅលើគូប្រជែងតំណែងប្រធានាធិបតី គឺ លោក​ Joe Biden ​។

នៅថ្ងៃទី​១៨ ខែធ្នូ ខាងមុខនេះ សភាអាមេរិកគ្រប់គ្រង ដោយគណបក្សប្រជាធិបតេយ្យ នឹងចោទប្រកាន់ទោស​ទៅលើលោក ត្រាំ ជាផ្លូវការ​។ ប៉ុន្តែនៅក្នុងព្រឹទ្ធសភាវិញ លោកត្រាំ អាចនឹងរួចផុតពីការចោទប្រកាន់ ដោយសារតែ សមាជិក គ្រប់គ្រង ភាគច្រើន ដោយគណបក្សសាធារណរដ្ឋ។

នៅក្នុងរបាយការណ៍​​កម្រាស់​៦៥០ទំព័រនោះ សភាអាមេរិក បានចោទប្រកាន់ លោក ត្រាំ ពីបទ​«ក្បត់ជាតិ​ និងកេងប្រវញ្ចអំណាច​​ ស្នើបរទេសឲ្យជ្រៀតជ្រែកការបោះឆ្នោតប្រជាធិបតេយ្យ នៅអាមេរិក​។

ភស្តុតាងដែលក្រុមចារកិច្ច​របស់សភាអាមេរិក​ទទួលបាន ​បង្ហាញឲ្យឃើញថា លោក ត្រាំ គឺជាការគំរាមកំហែងដល់សន្តិសុខជាតិ និងរដ្ឋធម្មនុញ្ញរបស់អាមេរិក ប្រសិនបើលោកនៅតែបន្តកាន់អំណាច ដឹកនាំអាមេរិក បន្ដទៀតនោះ។

ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា សកម្មភាពខាងលើ​របស់លោកត្រាំ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង​ដល់ការបោះឆ្នោត​ប្រធានាធិបតីអាមេរិក នៅក្នុងឆ្នាំ​២០២០​ ហើយលោក ត្រាំ អាចប្រឈមនឹងការពិបាក នៅក្នុងការជាប់ឆ្នោត ដឹកនាំអាមេរិក ជាថ្មីខ្លាំងណាស់៕  

...

Mandatory Credit: Photo by Evan Vucci/AP/Shutterstock (10434333bm)
Donald Trump, Sauli Niinisto. President Donald Trump speaks during a meeting with Finnish President Sauli Niinisto in the Oval Office of the White House, in Washington
Trump, Washington, USA – 02 Oct 2019

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print