តុលាការខេត្តកណ្តាលឃុំខ្លួនចោរលួចខ្សែក ខ្សែដៃ ចិញ្ចៀននៅក្នុងផ្សារតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ លោក គឹម រត្ន័ណារិន ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការ ឃុំខ្លួនចោរលួចខ្សែក ខ្សែដៃ ចិញ្ចៀននៅក្នុងផ្សារតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “លួច” តាមមាត្រ៣៥៣ និង៣៥៦ នៃក្រមព្រហ្មទណ្ឌ។

ប្រព្រឹត្តនៅចំណុចផ្សារតាខ្មៅចាស់ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០១៩វេលាម៉ោង០១និង៣០នាទី។

ជនរងគ្រោះឈ្មោះ គ្រី តុលា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ លុច ឈីត ហៅណាវី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ រើសអេតចាយ មានទីលំនៅមិនពិតប្រាកដ ។

នគរបាលក្រុងតាខ្មៅបានអោយដឹងថា ៖មុនពេលពេលកើតហេតុ ជនរងគ្រោះបានរៀបចំទុកដាក់គ្រឿងអលង្កាចេញពីទូដាក់តាំង យកមកដាក់ចូលថង់ដើម្បីយកទៅទុកនៅផ្ទះវិញ ដោយទុកនៅលើកៅអីសិន តែក៏ភ្លេចយកទៅ។លុះមកដល់វេលាកើតហេតុខាងលើ ក៏ស្រាប់តែជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួច​យក​ទៅបាត់។

ក្រោយកើតហេតុជនរងគ្រោះបានដើរកឃើញជនសង្ស័យ ខាងលើ ហើយចាប់ខ្លួនយកមកប្រគល់ជូនសមត្​ថកិច្ច។ តាមចម្លើយ សារភាពរបស់ជនសង្ស័យ បានប្រាប់ថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពលួចសំភារៈរបស់ជនរងគ្រោះខាងលើប្រាកដមែន ចំណែកថ្នាំញៀនវិញខ្លួនបានទិញដើម្បីទុកជក់៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print