ភ្នំពេញ ៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នង កាលពីម៉ោង១១យប់ថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្រុម៤ ភូមិ២ សង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ : អ៊ូ ចាន់ធូ ភេទស្រី អាយុ ៦២ ឆ្នាំ មុខរបរនៅផ្ទះ ។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនៃបង្កឲ្យមានការឆេះផ្ទះសង់ពីឈើលើ ប្រក់ស័ង្កសី ថ្មក្រោម បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ដោយទំហំផ្ទះ០៤ម៉ែត្រx១០ម៉ែត្រ ឆេះអស់ទាំងស្រុងតែម្ដង តែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរនោះទេ ហើយក៏មិនបណ្ដាលឲ្យមនុស្សរងរបួសនោះដែរ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការណ៍នេះកម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន០៤ឡាន រួមមាន ៖ រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ០៣ គ្រឿង និងរថយន្តអគ្គិភ័យសាលាខណ្ឌឬស្សីកែវចំនួន ០១គ្រឿង ដោយពន្លត់ចប់ នៅម៉ោង១១:៣០នាទីយប់ ថ្ងៃដដែល ៕ជ្រោយពេជ្រ