​សមត្ថកិច្ច​ខេត្ដបាត់ដំបង​បញ្ជូន​ជនសង្ស័យ​២​នាក់​និង​គ្រឿងញៀន​៩៩៥​គ្រាប់​ទៅ​តុលាការ

ចែករំលែក៖

​ខេត្ដបាត់ដំបង​៖​ ជនសង្ស័យ​ជួញដូរ​ គ្រឿងញៀន​២​នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដបាត់ដំបង​បញ្ជូន​ឡើង​ តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​ ២០១៦​ ក្រោយ​ពី​បាន​ឃាត់ខ្លួន​ នៅ​ចំណុច​ ក្រុម​ទី​៣៨​ ភូមិ​១៣​មក​រា​ សង្កាត់​ព្រែក​ ព្រះស្ដេច​ ក្រុង​បាត់ដំបង​ កាលពី​វេលា​ ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០១៦​ ។​

IMG_4076

​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​នគរបាល​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់​ ខ្លួន​ទាំង​២​នាក់​ ទី​១-​មានឈ្មោះ​ អ៊ឹ​ង​ ផានិត​ ហៅ​ឃ្លិ​ត​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មាន​ ទីលំនៅ​ចំណុច​កើតហេតុ​ (​ជនសង្ស័យ​រូប​ នេះ​ទើបតែ​ចេញពី​ពន្ធនាគារ​បាន​ប្រហែល​១​ខែ​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ដូច​ គ្នា​)​ និង​ជនសង្ស័យ​ទី​២-​ឈ្មោះ​អ៊ី​ ម៉ា​លី​គី​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ រស់នៅ​ភូមិ​សូ​ភី​២​ សង្កាត់​រតន​ ក្រុង​បាត់ដំបង​ ។​

​ប្រភព​បាន​បន្ដ​ថា​ ការ​ឃាត់ខ្លួន​ជន​ សង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​ គឺ​ដោយ​ សមត្ថកិច្ច​ជំនាញ​បាន​តាមដាន​ជនសង្ស័យ​ អស់​រយៈពេល​ជា​យូរ​មក​ហើយ​។​ លុះដល់​ រសៀល​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០១៦​ ក៏​បាន​ ដឹង​ថា​ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ជួញ​ ដូរ​គ្រឿងញៀន​ ក៏​បាន​ឃាត់ខ្លួន​ទាំង​២​នាក់​ រួម​នឹង​វត្ថុ​តាង​បទល្មើស​រឹបអូស​បាន​រួម​ មាន​ ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​២០​កូន​ ថង់​តូច​ ថ្នាំ​ញៀន​ប្រភេទ​ WY​ ចំនួន​៩៩៥​ គ្រាប់​ ជញ្ជីង​ថ្លឹង​១​ ម៉ូតូ​១​គ្រឿង​ រួម​ទាំង​ សម្ភារ​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ ៕​

IMG_4075

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print