ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ទិសដៅផែនការអភិវឌ្ឍន៍ ហេដ្ឋារចនាស័ម្ពន្ធជនបទនៅឆ្នាំ២០១៦ នេះ ក្រោមគម្រោង បណ្តោះអាសន្ន ៧៦ គម្រោងដោយចំណាយថវិកា ប្រមាណ២៥៤.៣៩១ លានរៀល ។
លោក ញ៉ ហេង អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ បានលើកឡើងក្នុងសិក្ខាសាលាថា ផែនការអភិវឌ្ឍន៍ហេដ្ឋាចរនាស័ម្ពន្ធឆ្នាំ២០១៦ គម្រោង សាងសង់ជួសជុល កែលម្អ បានជ្រើស រើសគម្រោងជាបណ្តោះអាសន្នចំនួន ៧៦គម្រោង ដោយចំណាទឹកប្រាក់ ប្រមាណ ២៥៤ ៣៩១លាន រៀល(គម្រោងពេញសិទ្ធិចំនួន៤៣គម្រោងចំណាយទឹកប្រាក់ ១៤០ ២៥០លានរៀលនិង គម្រោង បំរុងចំនួន១០គម្រោង ប្រើថវិកា៣០ ៨៨០លានរៀល ) ។
ជាមួយគ្នានោះដែរ លោកថា សម្រាប់គម្រោងសម្រាប់ថែទាំក្នុងឆ្នាំ២០១៦ មានចំនួន៧៦ ១០០លាន រៀលក្នុងមាន ថវិការជួសជុលផ្លូវបន្ទាន់ ទឹកប្រាក់ចំនួន១៤.០០០លានរៀលថែទាំ ផ្លូវខួបតាមបណ្តា រាជធានីខេត្តចំនួន៣៤.៨០០ លានរៀល ដាក់ស្លាកសញ្ញា ចរាចរណ៍៥ខេត្ត៦០០លានរៀល (កំពង់ចាម ២០០ ស្លាក ត្បូងឃ្មុំ២០០ស្លាក កណ្តាល១០០ស្លាក ប ន្ទា យ មា នជ័យ៥០ស្លាក និងខេត្ត កំពង់ស្ពឺ៥០ស្លាក)ថែទាំផ្លូវប្រចាំតាមបណ្តារាជធានីខេត្ត៥.១០០ លានរៀល ថែទាំផ្លូវ DBST ចំនួន៧០០លានរៀល និងថវិកាបដិភាគRIP3 ចំនួន៨.៨០០លាន រៀល ។
លោក ញ៉ ហេង បានឲ្យដឹងទៀតថា សម្រាប់ការងារឆ្នាំ២០១៥មានការងារ សាងសង់ ជួសជុលនិង កែលម្អផ្លូវក្រោមគម្រោង វិនិយោគផ្ទាល់មានចំនួន៨២គម្រោង ប្រវែងចំនួន៧០៣ គីឡូម៉ែត្រ និង សំណងសិល្បការចំនួន៧៧០កន្លែង។ គម្រោង វិនិយោគផ្ទាល់ និងគម្រោងទឹកជំនន់ មានចំនួន ៦០គម្រោងប្រវែងសរុប៤៨២ម៉ែត្រ និងសំណង់សិល្បការចំនួន៦៤១ កន្លែងអនុវត្តមាន១០០ភាគរយ ។
លោក សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា សិក្ខាសាលានេះ ឆ្លុះបញ្ចាំងអំពីវឌ្ឍន ភាពការងារ បទពិសោធន៍ និងការសិក្សារៀនសូត្រទៅលើបទដ្ឋាន ជំនាញបច្ចេកទេស សម្រាប់យកទៅអភិវឌ្ឍន៍វិស័យផ្លូវលំជនបទប្រកបដោយគុណភាពខ្ពស់ និងមាននិរន្ដរភាពប្រើប្រាស់យូរអង្វែង ។
លោកថា ផ្លូវគឺជាសរសៃរឈាម នៃសេដ្ឋកិច្ចដែលបានរួមចំណែក យ៉ាងធំធេងក្នុងការលើក ស្ទួយស្ថានភាពវិស័យម៉ាក្រូ និងមីក្រូសេដ្ឋកិច្ចក្នុងតំបន់ និងក្នុងប្រទេសកម្ពុជាទាំងមូល ដែលជំរុញ ឱ្យក្រសួងអភិវឌ្ឍន៍ជនបទ បន្ដធ្វើការសាងសង់ ជួសជុល ថែទាំ និងអភិវឌ្ឍវិស័យផ្លូវលំជនបទ ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន និងចរាចរណ៍នៅកម្ពុជា នាពេលបច្ចុប្បន្ន ៕
ដោយ៖ ហេង សូរិយា