សង្ស័យ​ស្រវឹង​ជិះ​ម៉ូតូ​លឿន​ដល់​ផ្លូវ​កោង​ជ្រុល​ធ្លាក់​ប្រឡាយ​បាក់​ក​ស្លាប់​២​នាក់​

ចែករំលែក៖

​ខេត្ដឧត្ដរមានជ័យ៖​ យុវជន​២​នាក់​ជិះ​ ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវ​កោង​ កាច់ចង្កូត​មិន​ទាន់​ជ្រុល​ធ្លាក់​ប្រឡាយ​បាក់​ ក​ស្លាប់​ទាំង​២​នាក់​ កាលពី​វេលា​ម៉ោង​១​ អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​ ២០១៦​ ស្ថិត​នៅ​ក្នុងភូមិ​ទូល​ស្វាយ​ ឃុំ​ ត្រ​ញំ​ង​តា​វ​ ស្រុក​អន្លង់​វែង​ ដែល​ករណី​ នេះ​ សមត្ថកិច្ច​នគរបាល​សង្ស័យ​ថា​ ទំនង​ ជា​ចេញពី​កន្លែង​ផឹកស៊ី​ណាមួយ​ស្រវឹង​។​

​ប្រភព​ពី​មន្ដ្រី​នគរបាល​ឃុំ​ត្រ​ញំ​ង​តា​វ​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទាំង​២​នាក់​ម្នាក់​ មានឈ្មោះ​ ទូច​ ប្រុស​ អាយុ​២៩​ឆ្នាំ​ រស់​ នៅ​ភូមិ​និគម​ក្រោម​ ឃុំ​ឫស្សី​ក្រាំង​ ស្រុក​ ម៉ោង​ឫស្សី​ ខេត្ដបាត់ដំបង​ និង​ម្នាក់​ទៀត​ នៅ​មិន​ទាន់​ស្គាល់​អត្ដ​ញ្ញាណ​នៅឡើយ​ (​ជា​អ្នកបើកបរ​)​។​

​ប្រភព​ដដែល​បាន​បន្ដ​ឱ្យ​ដឹង​ថា​ មុន​ ពេល​កើតហេតុ​ជន​រង​គ្រោះ​ បាន​ជិះ​ម៉ូតូ​ ម៉ាក​ហុងដា​សេ​១២៥​ ស៊េរី​ឆ្នាំ​២០០៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​ ១B-០៤៩៩​ ឌុ​ប​គ្នា​២​នាក់​ក្នុង​គោល​ ដៅ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង​។​ លុះ​ មក​ដល់​ចំណុច​កើតហេតុ​ ប្រហែល​ដោយ​ សារ​តែ​ស្រវឹងស្រា​ ទើប​បណ្ដាល​ឱ្យ​ជ្រុល​ ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​បាក់​ក​ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​តែ​ម្ដង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និង​បាន​ ពិនិត្យ​ទីតាំង​កើតហេតុ​ រួច​ប្រគល់​សព​ឱ្យ​ ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ ប្រពៃណី​៕​

B1_0017 copy

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print