នៅ​ភ្នំពេញ​ឆ្នាំ​២០១៥​ មាន​បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​៧៦៥​លើក​ ថយ​ចុះ​៧៩​លើក​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤​ ស្លាប់​មនុស្ស​៤៣​នាក់​ និង​រង​របួស​១៩២​នាក់​

ចែករំលែក៖

​ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក​ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ នៅ​រាជធានី​ភ្នំពេញ​រយៈពេល​មួយ​ឆ្នាំ​ ក្នុង​ឆ្នាំ​២០១៥​កន្លង​មកនេះ​មាន​បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​ចំនួន​៧៦៥​លើក​ ថយ​ចុះ​៧៩​លើក​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៤៣​នាក់​ និង​រង​របួស​១៩២​នាក់​ ។

ade

ការ​លើក​ឡើង​របស់​លោក​ជួន​ សុវណ្ណ​ បែប​នេះ​ នៅ​សាលា​រាជធានី​ភ្នំពេញ​ ព្រឹក​ថ្ងៃ​ទី​០៤​មក​រា​២០១៦​ ក្នុង​ពិធី​ប្រជុំ​បូក​សរុប​ ដក​បទ​ពិសោធ​ន៏​ សភាព​ការ​ណ៏​ លទ្ធផល​ប្រ​តិ​បត្ត​ការ​បង្កា​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ គ្រឿងញៀន​ និង​សណ្តាប់ធ្នាប់​ចរាចរ​ណ៏​ប្រចាំឆ្នាំ​២០១៥​របស់​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ ស្ថិត​ក្នុង​អធិបតីភាព​លោកប៉ា​ សុ​ជាតិ​វង្ស​អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ដោយ​មានការ​ចូលរួម​ពី​តំណាង​សាលាដំបូង​រាជធានី​ភ្នំពេញ​ តំណាង​កងកំលាំង​នគរបាល​ និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ មន្ទីរ​ជំនាញ​ពាក់​ព​ន្ធ័​ និង​មន្ត្រី​ក្រោម​ឱ​វាត​សាលា​រាជធានី​ភ្នំពេញ​ជា​ច្រើន​រូប​ទៀត​ ។​

​ឧត្តមសេនីយ៍ឯក​ជួន​ សុវណ្ណ​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​ចំណោម​បទល្មើស​ព្រហ្មទណ្ឌ​កើត​មាន​ចំនួន​ ៧៦៥​លើក​នោះ​ មាន​បទល្មើស​ ឧក្រិដ្ឋ​កើតឡើង​ចំនួន​១៨១​លើក​ ថយ​ចុះ​៨​លើក​ បទល្មើស​ម​ជ្ឈឹ​ម​៥៨៤​លើក​ ថយ​ចុះ​៧១​លើក​ ។​ ករណី​ទាំងនេះ​កើត​មាន​កើតឡើង​នៅ​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​១៣៥​លើក​ សែន​សុខ​៦៥​លើក​ ចំការមន​១០០​លើក​ ឬ​ស្សី​កែវ​៩៥​លើក​ មាន​ជ័យ​៤៥​លើក​ ទួល​គោក​៦៤​លើក​ដូនពេញ​៨៩​លើក​ ដង្កោ​៤៣​លើក​ ៧​មក​រា​៣៩​លើក​ ច្បា​អំពៅ​៣៦​លើក​ ព្រែក​ព្នៅ​៣១​លើក​ និង​ខណ្ឌ​ជ្រោយចង្វា​២៣​លើក​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៤៣​នាក់​ និង​រង​របួស​១៩២​នាក់​ បាត់បង់​រថយន្ត​៦​គ្រឿង​ ម៉ូតូ​៩៣​គ្រឿង​ និង​ប្រាក់​កាស​ សម្ភារៈ​ គ្រឿងអលង្ការ​មួយ​ចំនួន​ទៀត​ ។​ក្នុង​នោះ​មាន​ លួច​មាន​ស្ថាន​ទម្ងន់​(​ប្លន់​)១២៩​លើក​ ជា​ករណី​ប្លន់​ម៉ូតូ​១០២​លើក​ និង​ប្លន់​សម្ភារៈ​-​កាបូប​លុយ​២៧​លើក​ ឃាតកម្ម​២៨​លើក​ស្លាប់​២៨​នាក់​ របួស​០១​នាក់​ ជា​ករណី​បាញ់​សម្លាប់​១៥​លើក​ និង​កាប់​ចាក់​ វាយ​សម្លាប់​១៣​លើក​ រំលោភ​សេព​ស​ន្ទ​វៈ​១៨​លើក​ បង្ខាំង​មនុស្ស​ខុសច្បាប់​០៣​លើក​ និង​ជះ​ទឹក​អាស៊ីត​០៣​លើក​ ។​

​លោកស្នងការ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ចំពោះ​ការងារ​បង្ក្រាប​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​បាន​ចំនួន​៥៧០​ករណី​ ស្មើនឹង​៧៤,៥០%​ នៃ​បទល្មើស​រួម​ ឃាត់​ជនល្មើស​បាន​ចំនួន​៨១៦​នាក់​ ក្នុង​នោះ​បទល្មើស​ឧក្រិដ្ឋ​១១២​ករណី​ ឃាត់ខ្លួន​២០៦​នាក់​ និង​បទល្មើស​ម​ជ្ឈឹ​ម​៤៥៨​ករណី​ឃាត់ខ្លួន​៦១០​នាក់​ ។​ បង្ក្រាប​ជាក់ស្តែង​បាន​ចំនួន​៤៩៩​ករណី​ ឃាត់ខ្លួន​៦៧៧​នាក់​ ស្មើនឹង​៨៧,៥៤%​នៃ​លទ្ធផល​បង្ក្រាប​រួម​ បង្ក្រាប​ដោយ​ស៊ើបអង្កេត​បាន​ចំនួន​៧១​ករណី​ ឃាត់ខ្លួន​១៣៩​នាក់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

​នៅ​ក្នុង​ឱកាស​នោះ​ លោកប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឲ្យ​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ ក្រោម​ឱវាទ​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​ចាប់ផ្តើម​កសាង​ផែនការ​ការពារ​សន្តិសុខ​សុវត្ថិភាព​ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ ស្រប​ពេល​ដែល​កំ​ដៅ​នយោបាយ​អាច​នឹង​មានការ​កើតឡើង​ នៅ​ពេល​មុន​ការ​បោះ​ឆ្នោត​ ពេល​បោះ​ឆ្នោត​ និង​ក្រោយ​ពេល​បោះ​ឆ្នោត​ខាង​មុខ​នេះ​ និង​ម្យ៉ាងទៀត​ខណៈ​ដែរ​ប៉ុន្មាន​ស​ប្តា​ហ៏​ចុង​ក្រោយ​នេះ​ស្ថានភាព​ប្រឆាំង​តវា​ និង​ការ​សម្តែង​មតិ​នានា​ហាក់​មានការ​កក្រើក​ឡើង​វិញ​ផ្ទុយ​នឹង​ច្បាប់​ដែល​នាំ​ឲ្យ​ ប៉ៈ​ពាល់​ដល់​សណ្តាប់ធ្នាប់​នឹង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ។​

​លោកប៉ា​ សុ​ជាតិ​វង្ស​ បាន​លើក​ឡើង​ថា​ ការ​ត្រៀម​ផែនការ​ជា​មុន​នេះ​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ត្រៀមកម្លាំង​សរុប​មធ្យោបាយ​សរុប​ក្នុង​ការ​ ឆ្លើយ​តប​រាល់​បញ្ហា​មិន​ប្រក្រតី​នានា​ដែល​កើត​មាន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ ហើយ​ឆ្នាំ​២០១៦​នេះ​ត្រូវ​តែ​រក្សា​ឲ្យ​បាន​ស្ថេ​រ​ភាព​សន្តិសុខ​នយោបាយ​ដែល​ជា​ផ្នែក​មួយ​ជំរុញ​ឲ្យ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នា​ដើមឆ្នាំ​២០១៧​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ។​លោក​បន្ត​ថា​ អាជ្ញាធរ​ពុំ​បាន​ចាត់​ទុក​រាល់​ការ​ប្រឆាំង​តវា​នានា​សុទ្ធតែ​ខុសច្បាប់​នោះ​ទេ​ ប៉ុន្តែ​អ្វី​ ដែល​ជា​បញ្ហា​នោះ​គឺ​អ្នក​នៅ​ពីក្រោយ​ខ្នង​ឬ​ជន​ទី​២​ ជន​ទី​៣​ឆ្លៀតឱកាស​កេង​ចំណេញ​នយោបាយ​ប៉ុណ្ណោះ​ និង​បង្កើត​ឲ្យ​មាន​អសន្តិសុខ​ក្នុង​សង្គម​ ដើម្បី​ឲ្យ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ នានា​របស់​ប្រជាពលរដ្ឋ​អាច​ទទួល​បាន​ប្រសិទ្ធិ​ភាព​ និង​មិន​ប្រឈម​ចំពោះ​ផ្លូវច្បាប់​នោះ​ គឺ​ត្រូវ​អនុវត្ត​ន៏​នូវ​គោលការណ៍​៣​ចំនុច​ គឺ​ទី​១​ មាន​បញ្ហា​នៅ​កន្លែង​ណា​ត្រូវ​ដោះស្រាយ​នៅ​កន្លែង​នោះ​ ទី​២​ ការ​បញ្ចេញមតិ​ និង​ដោះស្រាយ​នៅ​ក្នុង​វេទិការ​សាធារណៈ​ និង​ទី​៣​ ការ​ប្រមូលផ្តុំ​ សម្តែង​មតិ​ប្រឆាំង​តវា​ត្រូវធ្វើ​ឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ​តែ​ម្តង​ ។​

​លោកប៉ា​ សុ​ជាតិ​វង្ស​ បាន​បញ្ជាក់​ថា​ ទោះបី​ការងារ​ជា​ច្រើន​នៅ​ក្នុង​ឆ្នាំ​២០១៥​ទទួល​បាន​ជោគជ័យ​គួរ​ជាទី​មោ​ទ​នៈ​ក៏​ដោយ​ តែ​នៅ​មាន​ចំណុច​ខ្វះខាត​ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​យើង​ត្រូវ​ធ្វើការ​កែសម្រួល​និង​ដោះស្រាយ​ផង​ដែរ​ ជា​ពិសេស​បញ្ហា​បទល្មើស​ព្រហ្មទណ្ឌ​ បញ្ហា​សណ្តាប់ធ្នាប់​ចរាចរណ៍​ សណ្តាប់ធ្នាប់​សាធារណៈ​តាម​ដងផ្លូវ​ បញ្ហា​រថយន្ត​ធំ​ចេញ​ ចូល​រាជធានី​ភ្នំពេញ​ បញ្ហា​សំរាម​ និង​អនាម័យ​ជាដើម​ គឺ​នៅ​មិន​ទាន់​អនុវត្ត​ន៏​បាន​ល្អ​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ និង​តម្រូវការ​របស់​យើង​គ្រប់​គ្នា​បាន​នៅឡើយ​ ៕​

ade (1)

ade (2)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print