អតីតអ្នករាយការណ៍ព័ត៌មានឲ្យទូរទស្សន៍មួយនៅជប៉ុន ឈ្នះក្តីរឿងចាប់រំលោភ

ចែករំលែក៖

កាលពីថ្ងៃទី១៨ ខែធ្នូ តុលាការក្រុងតួក្យូ ប្រទេសជប៉ុនបានបញ្ជាឲ្យលោក Noriyuki Yamaguchi សងជំងឺចិត្តដល់អ្នកកាសែតស្រីជប៉ុន ឈ្មោះ  Shiori Ito ចំនួន៣,៣លានយេនលុយជប៉ុន) ឬស្មើនឹងជាង៣ម៉ឺនដុល្លារអាមេ៉រិក នៅក្នុងសំណុំរឿចាប់រំលោភសេពសន្ថវៈ។

សារព័ត៌មាន The Nation  បានផ្សាយ កាលពីថ្ងៃទី១៨ ខែធ្នូ ថា ជនជាប់ចោទ នៅក្នុងសំណុំរឿងចាប់រំលោភនោះ ឈ្មោះ Noriyuki Yamaguchi អាយុ៥៣ឆ្នាំ អតីតអ្នករាយការណ៍ព័ត៌មានឲ្យទូរទស្សន៍មួយ នៅជប៉ុន។ រីឯជនរងគ្រោះ ឈ្មោះ Shiori Ito អាយុ៣០ឆ្នាំ មានមុខងារជាអ្នកសារព័ត៌មាន។ នៅក្នុងសំណុំរឿង ចាប់រំលោភសេពសន្ថវៈនោះ ជនរងគ្រោះបានទាមទារសំណងជំងឺចិត្ត១១លានយេន ឬជាង១០ម៉ឺនដុល្លារអាមេ៉រិក។ ជនរងគ្រោះ ត្រូវបានជនជាប់ចោទចាប់រំលោភសេពសន្ថវៈ កាលពីអំឡុងឆ្នាំ២០១៥។

លោក Akihiro Suzuki ប្រធានចៅក្រមជំនុំជម្រះ បានឲ្យដឹងថា ជនជាប់ចោទ Yamaguchi បានចាប់រំលោភទៅលើជនរងគ្រោះ រហូតដល់នាងសន្លប់។ បន្ទាប់មក ជនជាប់ចោទ បានបន្ដសកម្មភាពរំលោភបន្ដទៀត។ លុះពេលនាងដឹងខ្លួន ហើយបដិសេធ ក៏ជនជាប់ចោទ បន្ដធ្វើសកម្មភាពបែបនេះបន្ថែមទៀត។

លោកចៅក្រម បានបន្ដថា បើតាមសម្ដីរបស់ជនរងគ្រោះ បានប្រាប់តុលាការថា កាលពីអំឡុង​ ខែមេសា ឆ្នាំ២០១៥ ជនជាប់ចោទបានណាត់នាងទៅហូបអាហារពេលល្ងាច ហើយក៏ផឹកស៊ី នៅក្នុងសណ្ឋាគារមួយ នៅក្នុងទីក្រុងតូក្យូ រហូតដល់ស្រវឹងលែងដឹងខ្លួន។  នៅពេលនោះ នាងក៏ត្រូវជនជាប់ចោទចាប់នាងរំលោភតែម្ដង។

ទោះជាយ៉ាង រហូតមកដល់អំឡុងខែកក្កដាឆ្នាំ ២០១៦ ការិយាល័យព្រះរាជអាជ្ញានៅទីក្រុងតូក្យូ មិនបានចោទប្រកាន់ទៅលើជនសង័្សយ បើទោះជាជននេះត្រូវបានចោទប្រកាន់ដោយប៉ូលិស ពីបទរំលោភសេពសន្ថវៈលើជនដែលស្រវឹងក៏ដោយ។ ប៉ុន្ដែជនរងគ្រោះ​បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងការសម្រេចចិត្តរបស់ព្រះរាជអាជ្ញា ហើយចុងក្រោយទើបតុលាការលើកយកសំណុំរឿងនេះ មកកាត់ក្ដី ដើម្បីផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះ។

ក្រោយពេលតុលាការក្រុងតូក្យូ បានសម្រេចឲ្យជនរងគ្រោះឈ្នះក្ដី ហើយបង្គាប់ឲ្យជនជាប់ចោទ សងជំងឺចិត្តនោះមក នាង Ito ក៏បានថ្លែងថា នាងរីករាយនឹងការសម្រេចចិត្តរបស់តុលាការយ៉ាងខ្លាំង៕ មេ៉វ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print