អ្នក​ភ្នាល់​ប្រដាល់​៤៨​នាក់​ដែល​ហ៊ោកញ្ជ្រៀវរំខាន​អ្នកស្រុក​ត្រូវ​កម្លាំង​ស្នងការដ្ឋាន​ខេត្ដ​ឃាត់ខ្លួន​យក​ទៅ​ណែនាំ

ចែករំលែក៖

​ក្រុង​ប៉ោយ​ប៉ែ​ត​៖​ អ្នកលេង​ល្បែង​ ភ្នាល់​ប្រដាល់​៤៨​នាក់​ដែល​ភ្នាល់​ដាក់​ លុយ​ហើយ​បាន​ស្រែក​ហ៊ោកញ្ជ្រៀវ​រំខាន​ដំណេក​របស់​ប្រជាជន​ពេល​ថ្ងៃ​ត្រូវ​កម្លាំង​ ស្នងការដ្ឋាន​ខេត្ដ​សហ​ការណ៍​ជាមួយ​ កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់​ ខ្លួន​ហៅ​សួរនាំ​កាលពី​រសៀល​ថ្ងៃ​ទី​៣​ ខែ​ មក​រា​ ឆ្នាំ​២០១៥​ នៅ​ខាងក្រោយ​អតីត​ អង្គការ​ជួយ​ស្ដ្រី​មាន​វិបត្ដិ​កម្ពុជា​ ស្ថិត​ក្នុង​ ភូមិ​បា​លិ​លេ​យ្យ​១​ សង្កាត់​-​ក្រុង​ប៉ោយ​ ប៉ែ​ត​ខេត្ដបន្ទាយមានជ័យ​ ។​

20160103_133442

​ទីតាំង​ដែល​លេង​ភ្នាល់​ប្រដាល់​ដែល​ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​នោះ​មាន​ ម្ចាស់ផ្ទះ​ឈ្មោះ​តាំង​ លី​ ភេទ​ប្រុស​ អាយុ​ ៤៧​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​កើតហេតុ​ ។​ ក្នុង​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នក​ល្បែងភ្នាល់​ប្រដាល់​ចាក់​លុយ​មាន​ចំនួន​៤៧​នាក់​ និង​ម៉ូតូ​១៨​គ្រឿង​។​

​ប្រភព​ឱ្យ​ថា​ ទីតាំង​បើក​ភ្នាល់​ប្រដាល់​ នៅ​ចំណុច​ខាងលើ​នេះ​តែង​បើក​លេង​ ភ្នាល់​រៀងរាល់ថ្ងៃ​សៅរ៍​-​អាទិត្យ​ ហើយ​ គេ​តែង​ឃើញ​មាន​អ្នកលេង​ជា​ច្រើន​មក​ជួបជុំ​គ្នា​ដើម្បី​ចាក់​ភ្នាល់​ប្រដាល់​ដោយ​ចាក់​លុយរាប់​ម៉ឺន​លុយ​រៀល​ និង​ហ៊ោ​ កញ្ជ្រៀវ​កងរំពង​ធ្វើ​ឱ្យ​រំខាន​ដំណេក​អ្នក​ ជិតខាង​ពេល​ថ្ងៃ​និង​ធ្វើ​ឧ្យ​រំខាន​មន្ដ្រី​រាជ​ ករា​នៅ​ក្បែរ​នោះ​ទៀង​ផង​ ។​ មិន​តែ​ ប៉ុណ្ណោះ​ទីតាំង​ខាងលើ​បាន​លេង​ជា​យូរ​ឆ្នាំ​មក​ហើយដោយ​មានការ​ដាក់​ភ្នាល់​ជា​ ដោយ​ចំនួន​លុយ​ជា​ច្រើន​ តែ​មិន​ដែល​ មានការ​បង្ក្រាប​នោះ​ទេ​ ទើបតែ​ពេល​ នេះ​ឃើញ​មាន​កម្លាំង​ស្នងការ​ខេត្ដ​ចុះ​ ធ្វើ​អន្ដរាគមន៍​។​

​ដោយឡែក​លោក​ម៉ុ​ល​ សុ​ភេទ​ នាយ​ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​ខេត្ដបន្ទាយមានជ័យ​បាន​បញ្ជាក់​ ថា​ ចំពោះ​អ្នកលេង​ល្បែង​កីឡាប្រដាល់​ ដែល​កម្លាំង​សមត្ថកិច្ច​ហៅ​ទៅ​អប់រំ​ នៅ​ចំណុច​ខាងលើ​នោះ​ទាំង​ម្ចាស់ផ្ទះ​ទាំង​អ្នកលេង​គឺ​លោក​បាន​ឱ្យធ្វើ​កិច្ចសន្យា​ បញ្ឈប់​លេង​ភ្នាល់​តទៅ​ទៀត​។​

​លោក​បញ្ជាក់​ទៀត​ថា​ ក្រោយ​ពី​ធ្វើ​ កំណត់ហេតុ​រួចរាល់​លោក​ក៏​បាន​អនុញ្ញាត​ ឱ្យ​វិល​ទៅ​ផ្ទះ​វិញ​។​ ចំណែក​ម៉ូតូ​ទាំងអស់​ ក៏​ប្រគល់​ឧ្យ​ម្ចាស់​គេ​វិញ​ដែរ​ហើយ​បើ​នៅ​ តែ​បន្ដ​លោក​នឹង​ចាត់ការ​តាម​ច្បាប់​ ៕​

20160103_132624

20160103_133551

20160103_135447

20160103_133052

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print