ខេត្ដស្វាយរៀង៖ ឆ្នោតសន្លឹកវៀត ណាមកំពុងចរាចរណ៍យ៉ាងរលូននៅក្នុង ខេត្ដស្វាយរៀងតែអាជ្ញាធរមិនមានវិធានការទប់ស្កាត់នោះទេ ជាពិសេសមេឆ្នោត ដុះស្លែកំពុងពង្រាយកូនកញ្ច្រែងតាមស្រុកភូមិពួនសំងំលាក់កំបាំងពីសមត្ថកិច្ច ។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា សព្វថ្ងៃនេះនៅខេត្ដស្វាយរៀងសម្បូរដោយអ្នកលក់ឆ្នោតវៀតណាមនៅតាមរោង កាហ្វេតាមអង្គភាពមន្ដ្រីរាជការមួយ ចំនួនហាក់ពុំខ្លាចរអានឹងសមត្ថកិច្ច ឡើយ ។ រីឯល្បែងកន្ទុយលេខវិញចាក់តាម រោងកាហ្វេតាមផ្ទះនៅក្នុងទីប្រជុំជន ហើយបើនិយាយនៅក្នុងផ្សារវាលយន្ដ ស្វាយរៀងវិញ ទោះបីរយៈកាលកន្លង មកមានការបង្ដ្រាបពីសមត្ថកិច្ចក៏ដោយក៏ចំណាត់ការនេះប្រៀបបាននឹងភ្លើង ចំបើងតែប៉ុណ្ណោះ ។
ប្រភពបន្ដថា ចំណែកជនជាតិវៀត ណាមដើរលក់ឆ្នោតនោះក៏ធ្លាប់ត្រូវ បានសមត្ថកិច្ចឃាត់ខ្លួនបានជាច្រើន នាក់ដើម្បីអប់រំ និងដោះលែងទៅវិញ ក្រោយមានការណែនាំកុំឱ្យមកលក់ឆ្នោតបន្ដទៀតតែមិនដឹងយ៉ាងម៉េចបានតែ២ ទៅ៣ថ្ងៃឃើញវត្ដមានជនជាតិវៀតណាមមកលក់ឆ្នោតយ៉ាងគ្រហើៗក្នុងស្រុក ក្រុងមួយចំនួននៅខេត្ដស្វាយរៀងនាំឱ្យ ប្រជាពលរដ្ឋសមត្ថកិច្ចនិងមន្ដ្រីរាជការមួយចំនួនទិញឆ្នោតវៀតណាមមួយថ្ងៃៗអស់រាប់រយសន្លឹកដោយចំណាយលុយ រាប់លានរៀលឯណោះ ។
សម្រាប់ឆ្នោតសន្លឹកវៀតណាមនេះ ដែរមានប្រភពមួយបានលួចបង្ហើបប្រាប់ថា មូលហេតុដែលមានអ្នកហ៊ានដើរ លក់ឆ្នោតនេះពេញទាំងខេត្ដគឺដោយសារ ឆ្នោតរបស់គេមានច្បាប់ត្រឹមត្រូវ ។ ម្យ៉ាង នៅក្នុងខេត្ដស្វាយរៀងនេះមានអតិថិជនជាច្រើនបានទិញហើយការទិញនេះទៀត សោត គឺក្នុងម្នាក់ជាច្រើនសន្លឹកដែល ធ្វើឱ្យអាជីវកម្មមួយនេះអាចរកប្រាក់ ចំណូលបានច្រើនគួរសម ។
ដោយឡែកអតិថិជននៅក្នុងខេត្ដស្វាយរៀងដែលបានទិញឆ្នោតវៀតណាមទាំង នេះបានឱ្យដឹងថាឆ្នោតមួយសន្លឹកមាន តម្លៃ១០.០០០ដុង បើគិតជាលុយខ្មែរ គឺ ២.០០០រៀល ហើយប៉ុន្មានថ្ងៃនេះគឺមាន អ្នកមានសំណាងបានត្រូវឆ្នោតមួយនេះជាច្រើននាក់ទៀតផង ។ មានអ្នកខ្លះត្រូវ រង្វាន់ធំដែលមានចំនួនទឹកប្រាក់ប្រហែល ៧ម៉ឺនដុល្លារឯណោះ ដែលធ្វើឱ្យអ្នកមិន ទាន់មានសំណាងផ្សេងទៀតខិតខំព្យាយាមផ្សងសំណាងបន្ដ ។
ទោះបីជាយ៉ាងណាប្រជាពលរដ្ឋខេត្ដស្វាយរៀងសុំឱ្យលោកអភិបាលខេត្ដនិង លោកស្នងការនគរបាលខេត្ដស្វាយរៀង មេត្ដាលុបបំបាត់ល្បែងកន្ទុយលេខនិង អ្នកលក់ឆ្នោតវៀតណាមយ៉ាងអនាធិប តេយ្យក្នុងខេត្ដដើម្បីអនុវត្ដគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលរាជ រដ្ឋាភិបាលបានដាក់ចេញនិងជាពិសេសដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជា ពលរដ្ឋផង ។
ទាក់ទងនឹងករណីនេះដែរលោក កឹង ឃន ស្នងការខេត្ដស្វាយរៀង បានប្រាប់អ្នក សាព័ត៌មានឱ្យដឹងថាការចូលមកលក់ ឆ្នោតរបស់ជនជាតិវៀតណាមនេះ គឺដូច គ្នាទៅនឹងហ្នឹងការដែលជនជាតិខ្មែរចូល ទៅកាប់អំពៅនិងរកស៊ីលក់ដូរនៅប្រទេសវៀតណាមដែរគឺជៀសមិនផុតនោះឡើយ ខាងអាជ្ញាធរគឺបានហាមឃាត់ហើយ ប៉ុន្ដែដោយយើងជាអ្នកភូមិផងរបងជា មួយគ្នាហើយចំពោះចំណាត់ការវិញគឺ យើងមិនមានពេលទៅឃាត់គាត់រាល់ ថ្ងៃនោះឡើយ ដូច្នេះគឺយូរៗម្ដងយើងហៅ គាត់មកអប់រំប៉ុណ្ណោះ ៕
ដោយ៖ យឹម សុថាន