ខេត្តកោះកុង៖ ជារឿងស្មានមិនដល់និងគួរឲ្យហួសចិត្តមែនទែន កាលបើមានបុរសមានសតិមិនគ្រប់ដូចគ្នាពីរនាក់ បានបង្កជម្លោះនឹងគ្នាឈានដល់ប្រតាយប្រតប់គ្នា មិនប្រើវត្ថុរឹង ប្រើតែដៃនិងជើង ធ្វើឲ្យ អ្នកចាញ់បាត់បង់ជីវិត អ្នកឈ្នះត្រូវចាប់ខ្លួន តែសមត្ថកិច្ចមិនដាក់ខ្នោះ ។
ហេតុការណ៍នេះកើតឡើង នៅវេលា ម៉ោង ៩ ព្រឹក ថ្ងៃ សុក្រ ៩រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ . ត្រូវនឹងថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០១៩ នៅ ចំណុច ភូមិ ឃុំ ថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
ក្រោយ ទទួល បាន ពត៌មាន កម្លាំង អធិការដ្ឋាននគរបាល ស្រុក សហការ ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មស ដោយ មានកា រ ចូលរួម ពី គ្រូពេទ្យមណ្ឌលសុភាពថ្មស បានចុះពិនិត្យសាកសព ភ្លាមៗ។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ មុំ ម៉េន ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិឃុំកើត ហេតុ ខាងលើ ជាជនមានសតិមិនប្រក្រតីតាំងកំណើត។សមត្ថកិច្ចពិនិត្យឃើញថា នៅលើសាក សពជនរងគ្រោះមានស្នាមជាំលើបំពង់ ក និងមានឈាម ចេញតាមច្រមុះដែលតាមការសន្និដ្ឋានពីគ្រូពេទ្យ គឺ ជនរងគ្រោះ ស្លាប់ដោយសារគេច្របាច់ក ។ ក្រោយកើតហេតុបានប៉ុន្មានម៉ោងកម្លាំងជំនាញបានស្រាវជ្រាវដឹងក៏ឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ តឹម វ៉ន ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្មស ស្រុកបូទុមសាគរ មានសតិមិនប្រក្រតីដូចគ្នា ដើរមិនចូលផ្ទះគឺជាអ្នកសម្លាប់ជនរងគ្រោះខាងលើ។ បន្ទាប់មកបានយកទៅសួរនាំយកចម្លើយធ្វើឲ្យសមត្ថកិច្ចជំនាញល្វីងមុខព្រោះឆ្លើយមិនត្រូវសំណួរ ពោលបានន័យថា សួរគោ ឆ្លើយក្របី សួរដំរីឆ្លើយខ្លា តែយកជាបានការខ្លះអត់ខ្លះ ព្រោះជនសង្ស័យមានសតិមិនគ្រប់ ។
យ៉ាងណាជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចបំពេញសំណុំរឿងចាត់ ការតាមច្បាប់រួចហើយ៕
ដោយ៖ សហការី