​ឆ្នោត​វៀតណាម​និង​ល្បែង​កន្ទុយលេខ​កំពុង​ហូរ​ចូល​មក​ក្នុង​ទឹកដី​ខេត្ដស្វាយរៀង​តែ​គ្មាន​ការ​បង្ក្រាប

ចែករំលែក៖

​ខេត្ដស្វាយរៀង​៖​ ឆ្នោត​សន្លឹក​វៀត​ ណា​ម​កំពុង​ចរាចរណ៍​យ៉ាង​រលូន​នៅ​ក្នុង​ ខេត្ដស្វាយរៀង​តែ​អាជ្ញាធរ​មិន​មាន​វិធានការ​ទប់ស្កាត់​នោះ​ទេ​ ជា​ពិសេស​មេ​ឆ្នោត​ ដុះ​ស្លែ​កំពុង​ពង្រាយ​កូនកញ្ច្រែង​តាម​ស្រុកភូមិ​ពួន​សំងំ​លាក់កំបាំង​ពី​សមត្ថកិច្ច​ ។​

Untitled-1

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ សព្វ​ថ្ងៃនេះ​នៅ​ខេត្ដស្វាយរៀង​សម្បូរ​ដោយ​អ្នកលក់​ឆ្នោត​វៀតណាម​នៅ​តាម​រោង​ កាហ្វេ​តាម​អង្គភាព​មន្ដ្រីរាជការ​មួយ​ ចំនួន​ហាក់​ពុំ​ខ្លាចរអា​នឹង​សមត្ថកិច្ច​ ឡើយ​ ។​ រីឯ​ល្បែង​កន្ទុយលេខ​វិញ​ចាក់​តាម​ រោង​កាហ្វេ​តាម​ផ្ទះ​នៅ​ក្នុង​ទីប្រជុំជន​ ហើយ​បើ​និយាយ​នៅ​ក្នុង​ផ្សារ​វាល​យន្ដ​ ស្វាយ​រៀង​វិញ​ ទោះបី​រយៈកាល​កន្លង​ មក​មានការ​ប​ង្ដ្រា​ប​ពី​សមត្ថកិច្ច​ក៏​ដោយ​ក៏​ចំណាត់ការ​នេះ​ប្រៀប​បាន​នឹង​ភ្លើង​ ចំបើង​តែ​ប៉ុណ្ណោះ​ ។​

​ប្រភព​បន្ដ​ថា​ ចំណែក​ជនជាតិ​វៀត​ ណា​ម​ដើរ​លក់​ឆ្នោត​នោះ​ក៏​ធ្លាប់​ត្រូវ​ បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បានជា​ច្រើន​ នាក់​ដើម្បី​អប់រំ​ និង​ដោះ​លែង​ទៅ​វិញ​ ក្រោយ​មានការ​ណែនាំ​កុំ​ឱ្យមក​លក់​ឆ្នោត​បន្ដ​ទៀត​តែ​មិនដឹង​យ៉ាងម៉េច​បាន​តែ​២​ ទៅ​៣​ថ្ងៃ​ឃើញ​វត្ដមាន​ជនជាតិ​វៀតណាម​មក​លក់​ឆ្នោត​យ៉ាង​គ្រហើៗ​ក្នុងស្រុក​ ក្រុង​មួយ​ចំនួន​នៅ​ខេត្ដស្វាយរៀង​នាំ​ឱ្យ​ ប្រជាពលរដ្ឋ​សមត្ថកិច្ច​និង​មន្ដ្រីរាជការ​មួយ​ចំនួន​ទិញ​ឆ្នោត​វៀតណាម​មួយ​ថ្ងៃៗ​អស់​រាប់រយ​សន្លឹក​ដោយ​ចំណាយ​លុយ​ រាប់​លាន​រៀល​ឯណោះ​ ។​

​សម្រាប់​ឆ្នោត​សន្លឹក​វៀតណាម​នេះ​ ដែរ​មាន​ប្រភព​មួយ​បាន​លួច​បង្ហើប​ប្រាប់​ថា​ មូលហេតុ​ដែល​មាន​អ្នក​ហ៊ាន​ដើរ​ លក់​ឆ្នោត​នេះ​ពេញ​ទាំង​ខេត្ដ​គឺ​ដោយសារ​ ឆ្នោត​របស់​គេ​មានច្បាប់​ត្រឹមត្រូវ​ ។​ ម្យ៉ាង​ នៅ​ក្នុង​ខេត្ដស្វាយរៀង​នេះ​មាន​អតិថិជន​ជា​ច្រើន​បាន​ទិញ​ហើយ​ការ​ទិញ​នេះ​ទៀត​ សោត​ គឺ​ក្នុង​ម្នាក់​ជា​ច្រើន​សន្លឹក​ដែល​ ធ្វើ​ឱ្យ​អាជីវកម្ម​មួយ​នេះ​អាច​រក​ប្រាក់​ ចំណូល​បាន​ច្រើន​គួរសម​ ។​

​ដោយឡែក​អតិថិជន​នៅ​ក្នុង​ខេត្ដស្វាយរៀង​ដែល​បាន​ទិញ​ឆ្នោត​វៀតណាម​ទាំង​ នេះ​បានឱ្យ​ដឹង​ថា​ឆ្នោត​មួយ​សន្លឹក​មាន​ តម្លៃ​១០.០០០​ដុ​ង​ បើ​គិត​ជា​លុយ​ខ្មែរ​ គឺ​ ២.០០០​រៀល​ ហើយ​ប៉ុន្មាន​ថ្ងៃនេះ​គឺ​មាន​ អ្នកមាន​សំណាង​បាន​ត្រូវ​ឆ្នោត​មួយ​នេះ​ជា​ច្រើន​នាក់​ទៀត​ផង​ ។​ មាន​អ្នកខ្លះ​ត្រូវ​ រង្វាន់​ធំ​ដែល​មាន​ចំនួន​ទឹកប្រាក់​ប្រហែល​ ៧​ម៉ឺន​ដុល្លារ​ឯណោះ​ ដែល​ធ្វើ​ឱ្យ​អ្នក​មិន​ ទាន់​មានសំណាង​ផ្សេង​ទៀត​ខិតខំ​ព្យាយាម​ផ្សងសំណាង​បន្ដ​ ។​

​ទោះបីជា​យ៉ាងណា​ប្រជាពលរដ្ឋ​ខេត្ដស្វាយរៀង​សុំ​ឱ្យ​លោក​អភិបាលខេត្ដ​និង​ លោកស្នងការ​នគរបាល​ខេត្ដស្វាយរៀង​ មេត្ដា​លុប​បំបាត់​ល្បែង​កន្ទុយលេខ​និង​ អ្នកលក់​ឆ្នោត​វៀតណាម​យ៉ាង​អ​នា​ធិ​ប​ តេ​យ្យ​ក្នុង​ខេត្ដ​ដើម្បី​អនុវត្ដ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែល​រាជ​ រដ្ឋាភិបាល​បាន​ដាក់​ចេញ​និង​ជា​ពិសេស​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ ពលរដ្ឋ​ផង​ ។​

​ទាក់ទង​នឹង​ករណី​នេះ​ដែរ​លោក​ កឹង​ ឃ​ន​ ស្នងការ​ខេត្ដស្វាយរៀង​ បាន​ប្រាប់​អ្នក​ សា​ព័ត៌មាន​ឱ្យ​ដឹង​ថា​ការ​ចូល​មក​លក់​ ឆ្នោត​របស់​ជនជាតិ​វៀតណាម​នេះ​ គឺ​ដូច​ គ្នា​ទៅ​នឹង​ហ្នឹង​ការ​ដែល​ជនជាតិ​ខ្មែរ​ចូល​ ទៅ​កាប់​អំពៅ​និង​រកស៊ី​លក់ដូរ​នៅ​ប្រទេស​វៀតណាម​ដែរ​គឺ​ជៀស​មិន​ផុត​នោះ​ឡើយ​ ខាង​អាជ្ញាធរ​គឺ​បាន​ហាមឃាត់​ហើយ​ ប៉ុន្ដែ​ដោយ​យើង​ជា​អ្នក​ភូមិ​ផង​របង​ជា​ មួយ​គ្នា​ហើយ​ចំពោះ​ចំណាត់ការ​វិញ​គឺ​ យើង​មិន​មាន​ពេល​ទៅ​ឃាត់​គាត់​រាល់​ ថ្ងៃ​នោះ​ឡើយ​ ដូច្នេះ​គឺ​យូរៗ​ម្ដង​យើង​ហៅ​ គាត់​មក​អប់រំ​ប៉ុណ្ណោះ​ ៕​

Untitled-2

...

ដោយ៖ យឹ​ម​ សុ​ថា​ន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print