ខេត្តបន្ទាយមានជ័យ ៖ មានប្រសាស៌ក្នុងពិធីផ្លាស់ផ្ដូរមុខតំណែងលោកវរសេនីយ៍ឯក ខឹម ចិត្រា នាយប៉ុច្រកទ្វារអន្តជាតិប៉ោយប៉ែតត្រូវផ្ទេរទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ អូរយ៉ាដាវតែងតាំងលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន អតីតនាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ មកជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតនារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ។
ពិធីនេះ ក្រោមការអញ្ជើញចូលរួមពីលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងអស់លោក លោកស្រី មន្ត្រីរាជការ ស្ថាប័នពាក់ពន្ធ័ជាច្រើនរូបទៀតប្រមាណជិត២០០នាក់។ នាយនាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ បានក្រើនរំលឹកដល់មេប៉ុស្តិ៍អន្តោប្រវេសន៍ ដោយសង្កត់ធ្ងន់ថា ត្រូវដឹងពីខ្លួនឯងជាស្អី និងត្រូវធ្វើអ្វី មិនមែនមកកាន់តំណែងនេះ អោយអនុវត្តខុសច្បាប់ បង្កើតបទល្មើស និងបក្ខពួកដើម្បីប្រមូលប្រយោជន៍នោះទេ គឺមករួមគ្នាធ្វើបង្រ្កាប ទប់ស្កាត់គ្រប់បទល្មើសនានា និងអនុវត្តច្បាប់អោយមានតម្លាភាព។
យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ដែលចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចតែងតាំងលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន អតីតនាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ មកជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជំនួសលោកវរសេនីយ៍ឯក ខឹម ចិត្រា ដែលត្រូវផ្ទេរទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ។
នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ បានផ្តាំផ្ញើដោយលើកឡើងថា ចំពោះកិច្ចការងាររបស់នាយប៉ុស្តិ៍ថ្មី ធ្វើយ៉ាងណាត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងសហការជាមួយស្ថាប័នរដ្ឋ និងឯកជនអោយបានល្អ និងសិក្សាពីគ្នារវាងភាគីកម្ពុជា និងថៃក្នុងនាមជាប្រទេសជាប់ព្រំដែន។ក្នុងនោះនាយឧត្តមសេនីយ៍បានសំណូមពរដល់គ្រប់ស្ថាប័នក្នុងខេត្តសូមមេត្តាផ្តល់កិច្ចសហការរួមគ្នាជាមួយនគរបាលអន្តោប្រវេសន៍ផង ដើម្បីសំរួលដល់ការងារជំនាញអន្តោប្រវេសន៍ទទួលបានប្រសិទ្ធភាពខ្ពស់៕វណ្ណា