មូលដ្ឋានសង្កាត់អូរឬស្សី១ រុំព័ទ្ធទៅដោយបនល្បែងសុីសងគ្រប់ទិសទី ក្រោមក្រសែភ្នែកនាយប៉ស្តិ៍ លោក ថោង ម៉ារឌី

ចែករំលែក៖

ភ្នំពេញ៖ ករណីកន្ទុយលេខ ឆ្នោតវៀតណាម បៀរ អាប៉ោង រីកដុះដាលកាន់តែច្រើន ក្នុងមូលដ្ឋានសង្កាត់អូរឬស្សី១ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ។ ផ្ទុយពីការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្តិភាព វេទិការសាធារណៈ ការរិៈគន់ពីប្រជាពលរដ្ឋនៅតែបន្តកើតមានដដែលជាដដែល មិនសង្ឃឹមថាយន្តការលុបបំបាត់បទល្មើសអាចតឹងតែង យឹតយ៉ាវជាងអណ្តើកវារទៅទៀត។
ប្រជាពលរដ្ឋបានលើកឡើងថា៖ មិនមែនលោក ថោង ម៉ារឌី នាយប៉ុស្តិ៍អូរឬស្សី១ ដល់ថ្នាក់មើលមិនឃើញរាល់ទីតាំងបនល្បែងសុីសងទាំងនោះទេ សំខាន់គាត់មានឆន្ទៈធ្វើការឬអត់.? ជាប់ពាក់ព័ន្ធនិងប្រយោជន៍ឬទេ.? ឬក៏ខ្លាចអាជ្ញាធរ សមត្ថកិច្ចថ្នាក់លើនៅពីក្រោយខ្នងបទល្មើសទាំងនោះ ទើបលោក ថោង ម៉ារឌី ចេញចរិក«កន្ទេលធំបន្លំដេក»..!!!

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋស្នើឲ្យលោក នេត ស៊ីថុន អធិការនគរបាលខ័ណ្ឌ ៧មករាជួយត្រួតពិនិត្យមើលលោក ថោង ម៉ារឌី នាយប៉ុស្តិ៍អូរឫស្សី១ ក្នុងតំណែងដ៏យូរឆ្នាំ ពោពេញដោយបទពិសោធន៍ អាចគាត់ពាក់ព័ន្ធទៅនឹងល្បែងស៊ីសងនៅក្នុងមូលដ្ឋានកំពុងតែរីកដូចផ្សិតនេះដែរទេ..! ពិសេសល្បែងស៊ីសង មានការលេងបៀរខ្លាឃ្លោកស្ថិតនៅខាងក្រោយប៉ុស្តិ៍ផ្ទាល់តែម្ដងជា និងនៅក្នុងបរិវេណផ្សារអូឬស្សីល្បែងស៊ីសងកត់កន្ទុយលេខ ឆ្នោតវៀតណាម បើកជាចំហរទៅហើយ។
បើតាមប្រភពព័ត៌មានមួយបានបង្ហើបឲ្យដឹង៖ ថាល្បែងស៊ីសងកន្ទុយលេខ ឆ្នោតវៀតណាម កំពុងតែរីកនៅក្នុងទឹកដីប៉ុស្តិ៍អូរឫស្សី១កំពុងតែដំណើរការយ៉ាងរលូនទាំងនោះ អាចជាទីតាំងសែស្រឡាយ ឬចូលតាមរយៈរបស់លោកមេប៉ុស្តិ៍ តែបើមិនមែនជាសែស្រឡាយ សែន តាមរយៈលោកមេប៉ស្តិ៍ទេត្រូវបានលោកដាក់កូនចៅឱ្យចុះបិទឬចាប់ ។ ប្រជាពលរដ្ឋដាក់ការសង្ស័យថាប្រហែលជាទីតាំងល្បែងស៊ីសងទាំងអស់នោះមានភាគហ៊ុនរបស់លោកមេប៉ុស្តិ៍ដែរទើបបានជាលោកមានភាពមិនប្រក្រតីនៅក្នុងការចុះបង្ក្រាប។ ជាក់ស្តែងថ្មី
ៗនេះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដែលដឹកនាំប្រជុំដោយ លោក ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាយ៉ាងតឹងរឹងឲ្យអាជ្ញាធរមូលដ្ឋានធ្វើការបង្ក្រាបរាល់ទីតាំង ល្បែងសុីសងគ្រប់ប្រភេទតែបែរជាលោកនាយប៉ុស្តិ៍រូបនេះ នៅតែហ៊ានបណ្តែតបណ្ដោយអោយមានល្បែងសុីសងកន្ទុយលេខ និងល្បែងស៊ីសងនានាជាច្រើនដំណើរការយ៉ាងរលូនផ្គើននិងបទបញ្ជារបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញទៅវិញ..! ៕

...

ដោយ ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print