សម្តេច​តេជោ​ហ៊ុន​សែន ជូនពរបងប្អូនជនរួម​ជាតិជួបតែសំណាងល្អក្នុងឆ្នាំថ្មី២០២០ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ​៖ សប្ដាហ៍នេះ ដែលជាសប្តាហ៍ចុងក្រោយឆ្នាំចាស់នៅខ្វះ២ថ្ងៃទៀតផ្លាស់ចូលឆ្នាំថ្មី​២០២០ សម្តេច​តេជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បានសរសេរ​ខ្លឹម​សារ​មួយចំនួន​អមដោយ​រុូបថតមួយសន្លឹុក ហាក់បញ្ជាក់ទំហំ​ក្តី​ស្រឡាញ់ រវាងជីតាចំពោះ​ចៅៗ​។ ដូចពាក្យចាស់​បុរាណ​ដែលថា «​ស្រលាញ់​កូន​មួយ​តៅ ស្រលាញ់​ចៅ​មួយ​ថាំង​» ។​

​បើ​ទោះ​មាន​ឃ្លា​ថា​«​គ្មាន​ក្ដី​ស្រលាញ់​ណា អាច​ប្រៀបបាន​ជាមួយ​ទំហំ​ក្ដី​ស្រលាញ់​របស់​ឪពុកម្ដាយ​» ពិតមែន ប៉ុន្តែ​ទំនង​នៅ​ចាញ់ ទំហំ​ក្តី​ស្រឡាញ់ ពី​ជីដូន ឬ​ជីតា ចំពោះ​ចៅៗ​។ ពាក្យចាស់​បុរាណ​ដែលថា «​ស្រលាញ់​កូន​មួយ​តៅ ស្រលាញ់​ចៅ​មួយ​ថាំង​» គឺ​បាន​ឆ្លុះ​បង្ហាញ​ពី​ទំហំ​ទឹកចិត្ត​ស្រឡាញ់ របស់​ជីដូន ជីតា ចំពោះ​ចៅៗ មាន​ទំហំ​ធំ​ជាង​ស្រឡាញ់​កូន​។​

ខ្លឹម​សារ​សម្តេច​តេជោ​ហ៊ុន​សែន​បាន​សរសេរ​ថា​ថ្ងៃ​អាទិត្យទី​ ២៩​ ធ្នូ​ នេះជាថ្ងៃឈប់សម្រាកចុងក្រោយនៃឆ្នាំ ២០១៩។ នៅសល់តែ២ថ្ងៃទៀត ឆ្នាំថ្មី ២០២០ នឹងមកដល់។

សូមបងប្អូនបានសប្បាយរីករាយជាមួយក្រុមគ្រួសារក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ និងជូនពរបងប្អូនជនរួម​ជាតិជួបតែសំណាងល្អក្នុងឆ្នាំថ្មី ២០២០ ខាងមុខនេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print