ភ្នំពេញ៖ សប្ដាហ៍នេះ ដែលជាសប្តាហ៍ចុងក្រោយឆ្នាំចាស់នៅខ្វះ២ថ្ងៃទៀតផ្លាស់ចូលឆ្នាំថ្មី២០២០ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរខ្លឹមសារមួយចំនួនអមដោយរុូបថតមួយសន្លឹុក ហាក់បញ្ជាក់ទំហំក្តីស្រឡាញ់ រវាងជីតាចំពោះចៅៗ។ ដូចពាក្យចាស់បុរាណដែលថា «ស្រលាញ់កូនមួយតៅ ស្រលាញ់ចៅមួយថាំង» ។
បើទោះមានឃ្លាថា«គ្មានក្ដីស្រលាញ់ណា អាចប្រៀបបានជាមួយទំហំក្ដីស្រលាញ់របស់ឪពុកម្ដាយ» ពិតមែន ប៉ុន្តែទំនងនៅចាញ់ ទំហំក្តីស្រឡាញ់ ពីជីដូន ឬជីតា ចំពោះចៅៗ។ ពាក្យចាស់បុរាណដែលថា «ស្រលាញ់កូនមួយតៅ ស្រលាញ់ចៅមួយថាំង» គឺបានឆ្លុះបង្ហាញពីទំហំទឹកចិត្តស្រឡាញ់ របស់ជីដូន ជីតា ចំពោះចៅៗ មានទំហំធំជាងស្រឡាញ់កូន។
ខ្លឹមសារសម្តេចតេជោហ៊ុនសែនបានសរសេរថាថ្ងៃអាទិត្យទី ២៩ ធ្នូ នេះជាថ្ងៃឈប់សម្រាកចុងក្រោយនៃឆ្នាំ ២០១៩។ នៅសល់តែ២ថ្ងៃទៀត ឆ្នាំថ្មី ២០២០ នឹងមកដល់។
សូមបងប្អូនបានសប្បាយរីករាយជាមួយក្រុមគ្រួសារក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ និងជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អក្នុងឆ្នាំថ្មី ២០២០ ខាងមុខនេះ៕